• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមការតាំងពិព័រណ៍អន្តរជាតិ “ទេសចរណ៍” នៅរុស្ស៊ី


ទស្សនិកជនរុស្ស៊ីទស្សនាការតាំងពិព័រណ៍

ក្នុងអំឡុងពេលពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូ ​ប្រទេស​​រុស្ស៊ីបាន​ប្រព្រឹត្ត​ទៅ​ការតាំងពិ​ព័រណ៍អន្តរជាតិ ស្តីអំពី“វិស័យទេសចរណ៍​ និងការ​ធ្វើដំណើរ”​លើកទី២៤។ ការតាំង​ពិព័រណ៍នេះ​ទាក់​ទាញ​​ការ​ចូល​រួមរបស់​ក្រុម​ហ៊ុនទេសចរណ៍​ជាង១.៦០០មក ពីប្រទេស​ទាំង១៨២​លើទូទាំង​ពិភពលោក​។ ស្តង់​ទំនិញ​របស់វៀតណាម មានវត្តមាន​ក្រុមហ៊ុនធំៗ​មកពីវៀត​ណាម និង​ក្រុមហ៊ុន​ទេសចរណ៍ ដែលមាន​ការិយាល័យ​តំណាង​ នៅរុស្ស៊ី​រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ទៀតផង​។ នាពេល​ថ្មីៗ​នេះ​អគ្គនាយក​ដ្ឋាន​​​ទេសចរណ៍​​បា​នរួមសហការ​ ជាមួយស្ថានទូតវៀតណាម ប្រចាំ​នៅរុស្ស៊ី រៀបចំ​សន្និសីទកាសែត​ដោយ​មាន​ការ ចូលរួមរបស់​ជនរុស្ស៊ីជាច្រើនកុះករ។ ​លោក Dinh Ngoc Duc ប្រធាន នាយកដ្ឋាន​ទីផ្សារនៃ​អគ្គនាយកដ្ឋាន​ទេសចរណ៍​វៀត​ណាម ​បាន​ឲ្យដឹងថា៖

​“រុស្ស៊ីជាទីផ្សារទេសចរណ៍សំខាន់​សម្រាប់វៀតណាម។​ នាប៉ុន្មានឆ្នាំកន្លង​ទៅ ​ចំនួន​ភ្ញៀវទេសចរ​រុស្ស៊ីធ្វើដំណើរ​ទេសចរណ៍មក​​វៀតណាម គឺមានកំណើន​ទាប​ណាស់​។ តាម នោះ​អគ្គនាយកដ្ឋាន​ទេសចរណ៍​ មានការ​ផ្តួចផ្តើម​គំនិត​​មាន​​វត្តមាន​​ជាប្រចាំ​នៅ បណ្តាការតាំងពិព័រណ៍ ដើម្បី​បង្កើតឡើងរូបភាព​​ទេសចរណ៍វៀត​ណាម​ លើ​ទីផ្សារ​​រុស្ស៊ី ក៏ដូច​ជាជួបប្រាស្រ័យជាមួយ​ដៃគូនានា ដើម្បីនាំភ្ញៀវទេសចរ​រុស្ស៊ី​មកទស្សនា​វៀត​ណាមផងដែរ”៕  

 

តាម​ VOV5 - វិទ្យុសំឡេង​​វៀតណាម​​
 


 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top