• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលជាបេក្ខភាពតុលាការច្បាប់សមុទ្រអន្តរជាតិ

ប៉ុន្មានថ្ងៃថ្មីៗនេះ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គណៈកម្មាធិការទទួលបន្ទុកកិច្ចការច្បាប់អន្តរជាតិ (គណៈកម្មាធិការទី៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ បានបើកសម័យប្រជុំពិភាក្សាពេញអង្គលើប្រធានបទលើកកម្ពស់នីតិរដ្ឋនៅថ្នាក់ជាតិ និងអន្តរជាតិ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងអ្នកសង្កេតការណ៍។
ទិដ្ឋភាពនៃសម័យប្រជុំពិភាក្សាទូទៅនៃគណៈកម្មាធិការកិច្ចការច្បាប់អន្តរជាតិ (គណៈកម្មាធិការទី៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ (រូបថត៖ VOV)

ចូលរួមក្នុងការពិភាក្សាក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលស្គាល់ថា ការទទួលខុសត្រូវក្នុងការលើកកម្ពស់ និងរក្សានីតិរដ្ឋនៅគ្រប់កម្រិតទាំងអស់ ចាំបាច់ត្រូវបានប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់រួមដៃគ្នាទទួលបន្ទុក។ នេះគឺជាគន្លឹះក្នុងការកសាងទំនុកចិត្ត ពង្រឹងការប្តេជ្ញាចិត្ត និងការពង្រឹងពហុភាគីនិយម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងដំណើរការទាំងនេះ ហើយសម្រេចបានលទ្ធផលជាច្រើនក្នុងការសុក្រិតច្បាប់ និងប្រព័ន្ធច្បាប់ក្នុងស្រុក។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមរក្សាយ៉ាងម៉ឺងម៉ាត់នូវគោលការណ៏ថា រាល់ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ឈរលើគោលជំហរខាងលើ វៀតណាមបានសម្តែងការព្រួយបារម្មណ៍ចំពោះការវិវឌ្ឍនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (DOC) អនុវត្តការអត់ធ្មត់ ដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពដំណើរការការទូត និងច្បាប់។ វៀតណាមប្តេជ្ញាអនុវត្តយ៉ាងពេញលេញ DOC និងបន្តពិភាក្សាយ៉ាងសកម្មជាមួយប្រទេសផ្សេងៗ ដើម្បីបញ្ចប់នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដ៏មានប្រសិទ្ធភាព និងជាក់ស្តែង  នាពេលឆាប់ៗខាងមុខ ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ផងដែរ។

ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមបានអះអាងថា បន្តដំណើរការចូលរួមយ៉ាងសកម្មក្នុងវេទិការច្បាប់អន្តរជាតិនាពេលថ្មីៗនេះ វៀតណាមបានតែងតាំងជាលើកទីមួយ បណ្ឌិត Nguyen Lan Anh ប្រធានវិទ្យាស្ថានសមុទ្រខាងកើត ដើម្បីឈរឈ្មោះបេក្ខភាពតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) សម្រាប់អាណត្តិ ២០២៦-២០៣៥  ដោយមានបំណងចង់បន្តរួមចំណែកបន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងនីតិរដ្ឋលើ សកលលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កំណត់ឋានៈរបស់វៀតណាមនៅបរទេស ក្នុងយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត

កំណត់ឋានៈរបស់វៀតណាមនៅបរទេស ក្នុងយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត

នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Budapest ប្រទេសហុងគ្រី គណៈប្រតិភូជាង ៣០០នាក់ តំណាងសមាគមនារីមកពីប្រទេសអឺរ៉ុបចំនួន ១៨ បានចូលរួមវេទិកា “កំណត់ឋានៈរបស់វៀតណាមនៅបរទេសក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត” ដែលរៀបចំដោយវេទិកានារីវៀតណាមនៅអឺរ៉ុប និងសហការឧបត្ថម្ភដោយស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី។

Top