• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាំបាច់​ត្រូវបង្កើន​សមត្ថភាព​ឆ្លើយតបជាមួយជំងឺរាតត្បាត​នាពេលអនាគត

លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានអះអាងថា រដ្ឋាភិបាលវៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និយាយរួម និងលោកស្រី Caitlin Weisens ផ្ទាល់ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលផ្ទះជំងឺរាតត្បាតកូវីដ ១៩។

នាព្រឹកថ្ងៃទី ២៦ សីហា នៅទីស្នាក់

  ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam និងលោកស្រី Caitlin Wiesen តំណាង UNDP ប្រចាំនៅវៀតណាម (ប្រភព៖ baochinhphu)  

 

នាព្រឹកថ្ងៃទី ២៦ សីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអញ្ជើញទទួលជួបលោកស្រី Caitlin Weisen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម អញ្ជើញមកជំរាបលារក្នុងឱកាសលោកស្រីបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានអះអាងថា រដ្ឋាភិបាលវៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និយាយរួម និងលោកស្រី Caitlin Weisens ផ្ទាល់ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលផ្ទះជំងឺរាតត្បាតកូវីដ ១៩។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យ UNDP បន្តសម្របសម្រួលជាមួយអង្គការសុខភាពពិភពលោក និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីបង្កើនការជួយឧបត្ថម្ភសុខាភិបាលមូលដ្ឋាន សុខាភិបាលបង្ការរោគ ជួយវៀតណាមបង្កើនសមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាតនាពេលអនាគត។ លោកស្រីCaitlin Weisen បានអះអាងថា លោកស្រីនឹងបន្តរួមចំណែកជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងអត្ថន័យចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង UNDP ក្នុងក្របខណ្ឌកម្មវិធីជាតិវៀតណាម - UNDP ដំណាក់កាល ២០២២-២០២៦៕

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top