• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាប់ផ្ដើមសាកល្បងចាក់វ៉ាក់សាំងការពារជម្ងឺ Covid-19

នេះជាប្រភេទវ៉ាក់សាំងការពារជម្ងឺ Covid-19 ដំបូងគេនៅវៀតណាម ដោយមានឈ្មោះថា វ៉ាក់សាំង Nanocovax ដែលបានស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុន Nanogen នៅទីក្រុងហូជីមិញ។

អ្នកស្ម័គ្រចិត្តចុះឈ្មោះសម្រាប់ការសាកល្បងចាក់វ៉ាក់សាំងការពារ Covid-19។
(រូបថត៖ vnexpress.net)


នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងហាណូយ វិទ្យាស្ថានពេទ្យយោធា (ក្រសួងការពារប្រទេសវៀតណាម) បានចាប់ផ្ដើមសាកល្បងការចាក់ វ៉ាក់សាំងការពារជម្ងឺ Covid-19 លើក្រុមមនុស្សស្ម័គ្រចិត្ត។ នេះជាប្រភេទវ៉ាក់ សាំងការពារជម្ងឺ Covid-19 ដំបូងគេនៅវៀតណាម ដោយមានឈ្មោះថា វ៉ាក់ សាំង Nanocovax ដែលបានស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុន Nanogen នៅទីក្រុងហូជីមិញ។ រហូតមកដល់ពេលនេះ មានមនុស្សជាង២០០នាក់ បាន ចុះឈ្មោះដោយស្ម័គ្រចិត្តសម្រាប់ការសាកល្បងចាក់វ៉ាក់សាំង Nanocovax រួចហើយ។

ដំណាក់កាលទី១នៃការសាកល្បងវ៉ាក់សាំងការពារ Covid-19 គ្រោងនឹងអូសបន្លាយរហូតដល់ខែកុម្ភៈឆ្នាំ២០២១។ អ្នកស្ម័គ្រចិត្តចំនួន ៦០ នាក់ក្នុងវ័យអាយុចន្លោះពី១៨ដល់៥០ឆ្នាំ នឹងត្រូវបានបែងចែកដោយចៃដន្យជា ៣ ក្រុម។ ក្រុមអ្នកស្ម័គ្រចិត្តទីមួយចំនួន២០នាក់ នឹងត្រូវបានចាក់វ៉ាក់សាំង កម្រិត ២៥ មីក្រូក្រាម ក្រុមទី២ចំនួន២០នាក់នឹងប្រើកម្រិត ៥០ មីក្រូក្រាម ហើយក្រុមទី៣ចំនួន៣០នាក់នឹងប្រើវ៉ាក់សាំង ៧៥ មីក្រូក្រាម។ អ្នកស្ម័គ្រ ចិត្តទាំងអស់នឹងត្រូវបានចាក់វ៉ាក់សាំង ២ ដូស ដោយគម្លាតពីគ្នារយៈពេល២៨ ថ្ងៃ។ លោក Do Minh Si នាយកទទួលបន្ទុកការស្រាវជ្រាវ អភិវឌ្ឍនៃ ក្រុមហ៊ុន Nanogen បានឲ្យដឹងថា៖ “យើងខ្ញុំសង្ឃឹមថា ការសាកល្បងលើកនេះនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ ជាមួយនឹងការជួយឧបត្ថម្ភពីក្រសួងសុខាភិបាលនិងក្រសួង វិទ្យាសាស្ត្របច្ចេកវិទ្យាសង្ឃឹមថា យើងនឹងមានវ៉ាក់សាំងការពារជម្ងឺ Covid-19 យ៉ាងឆាប់ៗ”។

គួរបញ្ជាក់ថា ការសាកល្បងដំណាក់កាលទី១គឺសំដៅធ្វើតេស្តលើ សុវត្ថិភាពរបស់វ៉ាក់សាំង។ ប្រសិនបើមានលទ្ធផលវិជ្ជមាននោះ ដំណាក់ កាលទី២នឹងចាប់ផ្ដើមពីខែកុម្ភៈដល់ខែសីហាឆ្នាំ២០២១ ហើយដំណាក់ កាលទី៣គ្រោងនឹងប្រព្រឹត្តទៅចាប់ពីខែសីហាឆ្នាំ២០២១ដល់ខែកុម្ភៈឆ្នាំ ២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top