• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្ត មានសារសំខាន់ជួរមុខនិងយូរអង្វែង

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាក់យ៉ាងដូច្នេះក្នុង ជំនួបជាមួយអគ្គលេខាធិការគណៈ កម្មាធិការសន្តិសុខជាតិជប៉ុន លោក Akiba Takeo នៅរសៀលថ្ងៃទី ៦ មីនា នៅទីស្នាក់ការរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងជំនួបជាមួយអគ្គលេខាធិការគណៈ កម្មាធិការសន្តិសុខជាតិជប៉ុន លោក Akiba Takeo។ (រូបថត៖ VNA)

ដោយសង្កត់ធ្ងន់ថា ប្រទេសទាំង ពីរចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្ររួមជាច្រើន លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ ភាគីទាំងពីរត្រូវសម្របសម្រួលគ្នាដើម្បីរៀបចំឲ្យបានល្អនូវព្រឹត្តិការណ៍សំខាន់ៗ ក្នុង ឱកាសអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣ - ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣) ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម - ជប៉ុន ក្នុងស្មារតី “មនោសញ្ចេតនា ស្មោះត្រង់ ជឿទុកចិត្ត ជាក់ស្ដែង ប្រសិទ្ធភាព”។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីរជំរុញខ្លាំងថែមទៀតនូវកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធយុទ្ធសាស្ត្រ ឆាប់ដាក់ពង្រាយជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជំនាន់ថ្មី ជំរុញ នវានុវត្តនភាព ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ច ចំណេះដឹង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ...; ស្នើឲ្យជប៉ុនជួយឧបត្ថម្ភ វៀតណាមក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួនដោយផ្សាភ្ជាប់នឹងការធ្វើ សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម គ្រប់ជ្រុងជ្រោយនិងប្រកប ដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងចែក រំលែកទស្សនៈវិស័យយុទ្ធសាស្ត្រស្ដីពីស្ថានភាពអន្តរជាតិ និងតំបន់; គាំទ្រគ្នាទៅវិញ ទៅមកនៅវេទិកា និងយន្តការពហុភាគី; ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងបញ្ហា ប្រឈម ការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញនៃស្ថានភាពពិភពលោក និង តំបន់; បន្តសម្របសម្រួលជំរុញការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មសេរីក្នុងតំបន់ ... លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគមន៍ជនវៀតណាមនៅជប៉ុន និងជនជប៉ុននៅវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការ ពង្រីកតួនាទីជាស្ពាន រួមវិភាគទានយ៉ាងសកម្មថែមទៀតដល់ទំនាក់ទំនង វៀតណាម-ជប៉ុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

ក្នុងសប្តាហ៍កន្លងទៅ សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។

Top