• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនា ការជឿទុកចិត្ត និងទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិ

បន្តសកម្មភាពនៅកិច្ចប្រជុំ AMM-៥៥ ដែលកំពុងប្រព្រឹត្តទៅនៅកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា (EAS)។
  រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) (រូបថត៖ Tuan Anh)  

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី លោក Bui Thanh Son បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនា ការជឿទុកចិត្ត និងការទទួលខុសត្រូវ ព្រមទាំងបញ្ជាក់ឡើងវិញនូវគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហានានាក្នុងស្ថានភាពអន្តរជាតិបច្ចុប្បន្ន។ លោករដ្ឋមន្ត្រីការបរទេសវៀតណាមបានអំពាវនាវឱ្យប្រទេសនានារួមចំណែកកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ បើកចំហនិងសេរីភាព; ជម្លោះទាំងអស់គួរតែត្រូវបានដោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ (UNCLOS ១៩៨២)។ វៀតណាមប្តេជ្ញាធ្វើការជាមួយបណ្តាប្រទេសអាស៊ាន និងចិនដើម្បីអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាស DOC ហើយខិតខំដើម្បីសម្រេចបាននូវក្រមសីលធម៌ COC ប្រកបដោយសុពលភាព និងប្រសិទ្ធភាពក្នុងពេលឆាប់ៗ ស្របតាមច្បាប់អន្តរជាតិ។

នៅចំពោះមុខការវិវឌ្ឍថ្មីៗក្នុងតំបន់ លោករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវជំហររបស់អាស៊ាននិងវៀតណាម ដោយគាំទ្រគោលនយោបាយ "ចិនតែមួយ" និងអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ ជៀសវាងធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ផងដែរ៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top