• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតរបស់សាធារណរដ្ឋឆែកនៅអាស៊ី

ទោះបីជាស្ថានភាពពិភពលោកកំពុងមានការអភិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក៏ដោយ ប៉ុន្តែទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងសាធារណរដ្ឋឆែកត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ ភាគីទាំងពីរនៅតែរក្សាទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុង Prague សាធារណៈរដ្ឋឆែក ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក បានសម្របសម្រួលជាមួយសភាពាណិជ្ជកម្មឆែក រៀបចំវេទិកាធុរកិច្ចឆែក-វៀតណាម។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានឲ្យដឹងថាទោះបីជាស្ថានភាពពិភពលោកកំពុងមានការអភិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក៏ដោយ ប៉ុន្តែទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងសាធារណរដ្ឋឆែកត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ ភាគីទាំងពីរនៅតែរក្សាទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់។

ចែករំលែកនៅវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋឆែក Edvard Kozusnik បានអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតរបស់សាធារណរដ្ឋឆែកនៅអាស៊ី។ លោក Edvard Kozusnik បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែកមកកាន់វៀតណាមបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសកម្មភាពអាជីវកម្មរបស់សហគ្រាសឆែកនៅវៀតណាម និងផ្ទុយមកវិញ។ យើងមានទំនាក់ទំនងយ៉ាងយូរអង្វែង ហើយឥឡូវនេះគឺជាឱកាសដ៏ល្អដើម្បីជំរុញកំណើនអាជីវកម្មរបស់សហគ្រាសនៃប្រទេសទាំងពីរ។ វេទិកានេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរក្នុងការចែករំលែកបទពិសោធន៍ក្នុងអាជីវកម្មផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top