• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី

សន្និសិទបានពិភាក្សាអំពីបញ្ហាស្ថិរភាពជាយុទ្ធសាស្រ្តនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងការគ្រប់គ្រងអាវុធ និងយន្តការមិនរីកសាយភាយអាវុធ ព្រមទាំងស្ថានភាពនយោបាយ និងសន្តិសុខនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងបរិបទមានភាពតានតឹងកើនឡើងរវាងមហាអំណាច។
  តំណាងដែលចូលរូមកិច្ចប្រជុំ  

នាថ្ងៃទី ២២ ខែសីហា គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាន់ខ្ពស់ផ្នែកសន្តិសុខជាន់ខ្ពស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - រុស្ស៊ីជាលើកទី ២ ដែលប្រព្រឹត្តទៅតាមទម្រង់អនឡាញ។ សន្និសិទបានពិភាក្សាអំពីបញ្ហាស្ថិរភាពជាយុទ្ធសាស្រ្តនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងការគ្រប់គ្រងអាវុធ និងយន្តការមិនរីកសាយភាយអាវុធ ព្រមទាំងស្ថានភាពនយោបាយ និងសន្តិសុខនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងបរិបទមានភាពតានតឹងកើនឡើងរវាងមហាអំណាច។

នៅក្នុងសន្និសីទ លោករដ្ឋមន្ត្រី To Lam បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និសីទក្នុងបរិបទនៃការផ្លាស់ប្តូរស្ថានភាពនយោបាយ និងសន្តិសុខពិភពលោក។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអាស៊ាននាពេលខាងមុខ លោករដ្ឋមន្ត្រី To Lam បានស្នើថា រុស្ស៊ីចូលរួមយ៉ាងសកម្មក្នុងវេទិកាដែលដឹកនាំដោយអាស៊ាន គាំទ្រតួនាទីមជ្ឈភាព និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការលើកកម្ពស់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន រួមទាំងដែនសមុទ្រ និងអាកាសចរណ៍សន្តិសុខនិងសុវត្ថិភាពក្នុងតំបន់ គាំទ្រគោលជំហរជាគោលការណ៍របស់អាស៊ានលើសមុទ្រខាងកើតក៏ដូចជាការខិតខំប្រឹងប្រែងបង្កើតក្រមប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព  និងស្របនឹងច្បាប់អន្តរជាតិនិងអនុសញ្ញាប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

រដ្ឋមន្ត្រី To Lam បានអះអាងថា វៀតណាមគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ហើយមានបំណងចង់ឱ្យរុស្ស៊ីរួមចំណែកកាន់តែធំ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពចំពោះកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ការកសាងទំនុកចិត្តលើយន្តការដែលអាស៊ានធ្វើជាប្រធាន; សន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន "ធ្វើសកម្មភាពរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម" ឆ្ពោះទៅ "តំបន់សន្តិភាព ស្ថិរភាព និងនិរន្តរភាព" និង "អាស៊ានគ្មានគ្រឿងញៀន"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គណៈកម្មការនិស្សិតកម្ពុជានៅវៀតណាមរៀបចំពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​២០២៤

គណៈកម្មការនិស្សិតកម្ពុជានៅវៀតណាមរៀបចំពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​២០២៤

ថ្ងៃទី១៣ ខែមេសា នៅអន្តេវាសិកដ្ឋាន A៣ លេខ ២៣ វិថី Ta Quang Buu ទីក្រុងហាណូយពិធី​ជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤ បានប្រព្រឹត្តទៅកាលពីយប់។

Top