• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពនិងស្ថិរភាព

នារសៀលថ្ងៃទី១០ ខែមេសា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានចែករំលែកទស្សនៈរបស់វៀតណាមចំពោះសំណួររបស់អ្នកសារព័ត៌មានអំពីកម្ពុជា បញ្ចប់ការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម។
មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជាមើលពីខាងលើ។ (រូបថត៖ AFP)

លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា ទស្សនៈដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមត្រូវបានបញ្ជាក់យ៉ាងច្បាស់ជាច្រើនលើកច្រើនសារហើយ។ តាមនោះ វៀតណាមជានិច្ចកាលមានបំណងចង់ថែរក្សា និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសនានានៅលើពិភពលោក ខណៈកិច្ចសហប្រតិបត្តិការទាំងនោះត្រូវរួមចំណែកយ៉ាងវិជ្ជមានដល់សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាពក្នុងតំបន់ និងពិភពលោក ស្របតាមទំនៀមទំលាប់អន្តរជាតិ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ វៀតណាមគោរពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ហើយគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាព ស្ថិរភាព និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top