• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រមជ្ឈភាពរបស់ UN ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាសកល

នាថ្ងៃទី១០ ខែមីនា (ម៉ោងក្នុងតំបន់) ក្នុងឱកាសសម័យប្រជុំលើកទី ៦៩ នៃគណៈកម្មាធិការស្តីពីឋានៈស្ត្រី ក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Philemon Yang ។
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres។ រូបថត៖ quochoi.vn

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh បានអះអាងនូវការគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម រួមទាំងមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជា សកល។ លោកស្រីបានស្នើវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ដូចជាពង្រឹងការតភ្ជាប់យន្តការសហប្រតិបត្តិការសភា ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋសភាវៀតណាមនិងគោលដៅសកម្មភាពសំខាន់ៗរបស់អង្គការសហប្រជាជាតិ។ លោកស្រីក៏បានស្នើឲ្យបង្កើតលក្ខខណ្ឌអំណោយផលថែមទៀតសម្រាប់ប្រជាជនវៀតណាម រួមទាំងស្ត្រី អាចទៅធ្វើការនៅទីភ្នាក់ងារអង្គការសហប្រជាជាតិ។ ប្រធានគណៈប្រតិភូវៀតណាមក៏បានស្នើរឲ្យ UN គាំទ្រតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការធានាសន្តិសុខក្នុងតំបន់ រួមទាំងការអនុលោមតាមអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh ទទួលជួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ លោក Philemon Yang។ រូបថត៖ quochoi.vn

ប្រធានមហាសន្និបាតអ.ស.បនិតិកាលទី៧៩ លោក Philemon Yang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏រឹងមាំរបស់វៀតណាម ជានិច្ចកាលគោរពច្បាប់អន្តរជាតិ មានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខអន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក។ លោក Philemon Yang បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងកាមេរូន ជាពិសេសក្នុងវិស័យជាប្រៀបខ្លាំងរបស់ វៀតណាម ដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទូរគមនាគមន៍។ លោក Yangសម្តែងនូវចំណាប់អារម្មណ៍ពិសេសចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ វៀតណាមក្នុងសមភាពយេនឌ័រ។

មេដឹកនាំអង្គការសហប្រជាជាតិបានបញ្ជាក់ពីការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ ការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។ និងគាំទ្រប្រជាជនវៀតណាមកាន់តែច្រើនដែលធ្វើការនៅអង្គការសហប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top