លោកស្រីអនុប្រធានរដ្ឋក៏បានអះអាងដែរថា
វៀតណាមតែងតែប្តេជ្ញារួមវិភាគទានយ៉ាងសកម្ម
និងមានការទទួលខុសត្រូវចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ
រួមទាំងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០
និងខិតខំសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ ក្នុងដំណើរការនេះ
វៀតណាមសង្ឃឹមថា បន្តទទួលបានកិច្ចសហប្រតិបត្តិការ
និងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីអង្គការសហប្រជាជាតិ
ជាពិសេសលទ្ធភាពទទួលបានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស។
រីឯខ្លួនវិញ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានអះអាងថា វៀតណាមគឺជាគំរូរបស់ប្រទេសមួយ
ដែលបានឆ្លងកាត់បាត់បង់ជាច្រើនដោយសារសង្គ្រាម
ហើយឥឡូវនេះកំពុងអភិវឌ្ឍន៍ក្លាយជាសសរស្តម្ភដើម្បីលើកកម្ពស់សន្តិភាពពិភពលោក។
អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច
ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ហើយសង្ឃឹមថា វៀត
ណាមនឹងបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះ
ដំណើរការសំខាន់ៗរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ
រួមទាំងកិច្ចប្រជុំកំពូលអនាគត់នៅឆ្នាំ ២០២៤ ផងដែរ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធលើកទី
១៩ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ក៏បានជួបជាមួយអនុប្រធានទី១
នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Mohammad Mokhber និងជួបជាមួយប្រធានាធិបតីអ៊ូហ្គង់ដា
Yoweri Museveni៕







