អនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធី អាញ សួន បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នាថ្ងៃទី ១ ខែកញ្ញា (ម៉ោងក្នុងស្រុក) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលបើកទូលាយ នៃអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO plus) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣១ខែសីហា និងថ្ងៃទី ១ ខែកញ្ញា នៅទីក្រុងប៊ីស្គេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
ក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ ក៏បានស្នើឱ្យភាគីទាំងពីរបង្ហើយយ៉ាងឆាប់ៗ ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពដំណាក់កាល ២០២៧-២០៣១ ដោយអះអាងថា វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រអង្គការសហប្រជាជាតិ ប្រសិនបើខ្លួនត្រូវការបង្កើតការិយាល័យ ឬអង្គការបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម។ លើសពីនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យអង្គការសហប្រជាជាតិបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ បង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុបៃតង និងពន្លឿនដំណើរការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ ដើម្បីគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅ រក្សាកំណើនពីរខ្ទង់ និងខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។
រីឯខ្លួនវិញ អគ្គលេខាធិការលោក អាន់តូនីញ៉ូ ហ្គូទែរេស បានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងបង្កើនការគាំទ្ររបស់ខ្លួនចំពោះវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ដោយសម្រេចបានកំណើនពីរខ្ទង់ និងគាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងការបង្កើនអត្រាជនជាតិវៀតណាម ដែលធ្វើការនៅអង្គការ សហប្រជាជាតិ៕





