• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រចំពោះពហុភាគីនិយម និងមានគោលបំណង​ចង់បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយបណ្ដាប្រទេស

វៀតណាមជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម និងមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការអភិបាលកិច្ចសកល និងក្នុងការសម្របសម្រួលរាល់ការខិតខំប្រឹងប្រែង សំដៅដោះស្រាយរាល់បញ្ហាប្រឈមរួម។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងការពារជាតិអៀរឡង់លោក Michael Martin។ រូបថត៖ VGP/Hai Minh

ក្នុងឱកាសអញ្ជើញចូលរួមសម័យប្រជុំជាប្រចាំឆ្នាំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (ស្វីស) នាថ្ងៃទី ២៧ កុម្ភៈ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញជួបធ្វើការជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេស និងការពារជាតិនៃសាធារណរដ្ឋអៀរឡង់ រដ្ឋមន្ត្រីការបរទេស វ៉េណេស៊ុយអេឡា និងន័រវេស។

ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម និងមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការអភិបាលកិច្ចសកល និងក្នុងការសម្របសម្រួលរាល់ការខិតខំប្រឹងប្រែង សំដៅដោះស្រាយរាល់បញ្ហាប្រឈមរួម។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងការពារជាតិ អៀរឡង់ លោក Michael Martin ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានស្នើឲ្យភាគីទាំងពីរជំរុញសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយស្នើឲ្យរដ្ឋាភិបាលអៀរឡង់បង្កលក្ខណៈងាយស្រួល ដើម្បីនាំចេញទំនិញទៅកាន់ទីផ្សារអៀរឡង់បន្ថែមទៀត។ ជាការឆ្លើយតប លោក Michéal Martin បានអះអាងថាទីក្រុង Dublin មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបានអះអាងថានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ក្នុងនោះមានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផង ដែរ។

នាយករដ្ឋមន្ត្រីលោក Tran Luu Quang ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសន័រវេសលោកស្រី Anniken Huitfeld។ រូបថត៖ VGP/Hai Minh

 

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil Pinto ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានស្នើឲ្យភាគីទាំងពីរជំរុញសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ព្រមទាំងបន្តថែរក្សាយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងជំរុញទំនុកចិត្តនយោបាយផងដែរ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសន័រវេសលោកស្រី Anniken Huitfeld លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានស្នើភាគីទាំងពីរសិក្សាបង្កើតយន្តការគណៈកម្មការចម្រុះស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបាន ស្នើឲ្យន័រវេស ក្នុងនាមជាប្រទេសសម្របសម្រួលការចរចា ដើម្បីជំរុញការចុះហត្ថលេខា និងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) រួមមាន៖ Iceland លីចតេនស្ទីន ន័រវេស និងស្វីស ក៏ដូចជាពង្រីកបន្ថែមទៀតលើវិស័យសហប្រតិបត្តិការ ជាពិសេសគឺថាមពលស្អាត ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាពផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top