• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រចំពោះគំនិតផ្តួចផ្តើមនិងសកម្មភាពសំដៅជំរុញ “ការងារធ្វើសមរម្យនិងសេដ្ឋកិច្ចសាមគ្គីភាព”

លោករដ្ឋមន្ត្រី Dao Ngoc Dung បានស្វាគមន៍ ហើយឯកភាពខ្ពស់ចំពោះ ប្រធានបទនៃសន្និសីទ ព្រមទាំងគាំទ្រចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់អង្គការ ពកម្មអន្តរជាតិសំដៅជំរុញការងារធ្វើសមរម្យ និងសេដ្ឋកិច្ចសាមគ្គីភាពផងដែរ។
  រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung។ (រូបថត៖ MOLISA)  

នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (ពោលគឺម៉ោង ៤ ល្ងាច ថ្ងៃទី ៨ មិថុនា តាមម៉ោងនៅវៀតណាម) រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និង សង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធ វីដេអូនៅសម័យប្រជុំលើកទី ១១០ នៃ សន្និសីទពលកម្មអន្តរជាតិ ដែលបានធ្វើឡើង តាមទម្រង់ផ្ទាល់មុខ និងតាមអ៊ីនធឺណិត ពីទីស្នាក់ការរបស់អង្គការពលកម្មអន្តរជាតិ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោករដ្ឋមន្ត្រី Dao Ngoc Dung បានស្វាគមន៍ ហើយឯកភាពខ្ពស់ចំពោះ ប្រធានបទនៃសន្និសីទ ព្រមទាំងគាំទ្រចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់អង្គការ ពកម្មអន្តរជាតិសំដៅជំរុញការងារធ្វើសមរម្យ និងសេដ្ឋកិច្ចសាមគ្គីភាពផងដែរ។ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖

“វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ បរិយាប័ន្ន និងប្រកបដោយចីរភាពដើម្បីមនុស្សជាតិ; យក មនុស្សជាមជ្ឈភាពនៃដំណើរការ អភិវឌ្ឍន៍ ដោយមិនរើសអើងពីយេនឌ័រ អាយុ ជនជាតិ ជំនឿ សាសនា វណ្ណៈ និងឋានៈ សង្គមឡើយ។ វៀតណាមគាំទ្រ ILO ក្នុងការជំរុញសេដ្ឋកិច្ចសាមគ្គី ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ហើយជាពិសេស គាំទ្រចំពោះការដែលសន្និសីទនឹងពិភាក្សាដើម្បី ដាក់បញ្ចូលលក្ខខណ្ឌស្តីពីសុវត្ថិភាព អនាម័យការងារចូលក្នុងសេចក្តីថ្លែងការណ៍ឆ្នាំ ១៩៩៨ អំពីគោលការណ៍ និងសិទ្ធិជាមូលដ្ឋាននៅកន្លែងធ្វើការ។ វៀតណាមសន្យា រួមដៃជាមួយប្រទេសជាសមាជិកដទៃទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះ អនាគតការងារ ហើយមានបំណងថា ILO បន្តជួយឧបត្ថម្ភវៀតណាមដើម្បីធានា ការងារធ្វើសមរម្យក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កសិករវៀតណាមសកម្ម ច្នៃប្រឌិត រួមចំណែកនាំប្រទេសជាតិឈានចូលយុគសម័យថ្មី

កសិករវៀតណាមសកម្ម ច្នៃប្រឌិត រួមចំណែកនាំប្រទេសជាតិឈានចូលយុគសម័យថ្មី

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បាន ស្នើឲ្យសមាគមកសិករគ្រប់ជាន់ថ្នាក់បន្តជំរុញការងារឃោសនា និងផ្សព្វផ្សាយព័ត៌មាន ឲ្យបានទូលំទូលាយនូវគោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុង វិស័យកសិកម្ម កសិករ និងជនបទ។

Top