• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រការលើកកម្រិតអង្គការសហប្រជាជាតិឲ្យក្លាយទៅជាអង្គការដ៏ខ្លាំងមាំមួនជាង និងប្រកបដោយប្រសិទ្ធភាពជាង

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១០ មិនាបានបើកកិច្ចប្រជុំពិគ្រោះយោបល់ ដោយប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ” ដោយបានផ្តោតសំខាន់លើសំណើដែលបានចែងក្នុងរបាយការណ៍ “កម្មវិធីធ្វើសកម្មភាពរួម” របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ សំដៅសម្របខ្លួនតាមតម្រូវការនាបច្ចុប្បន្ន និងអនាគត។
  អគ្គទីប្រឹក្សាលោកស្រី Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV)  

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ អគ្គទីប្រឹក្សាលោកស្រី Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិបានចាត់ទុកថា របាយការណ៍ "របៀបវារៈរួម" ត្រូវបាននាំចេញចំពេលវេលា ដែលពហុភាគីនិយម និងអង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិ កំពុង ប្រឈមមុខនឹងបញ្ហាជាច្រើន។ វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះការលើកកម្រិតអង្គការសហប្រជាជាតិឲ្យក្លាយទៅជាអង្គការដ៏ខ្លាំងមាំមូនជាង និងប្រកបដោយប្រសិទ្ធភាពជាង ដែលអាចអនុវត្តន៍តួនាទីដ៏សំខាន់របស់

ខ្លួនក្នុងការឆ្លើយតបទៅនឹងផលប្រយោជន៍ និងចំណាប់អារម្មណ៍របស់ប្រទេសជាសមាជិក និងសហគមន៍អន្តរជាតិ។ វៀតណាមគាំទ្រការបន្តការពិភាក្សាលើរបៀបវារៈដែលបានចែងក្នុងរបាយការណ៍ ព្រមទាំងមានបំណងចង់មានផែនការជាក់ស្ដែងក្នុងការអនុវត្តន៍សំណើរ និងគំនិតផ្ដូចផ្ដើមរបស់លោកអគ្គលេខាធិការដើម្បីរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top