• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅបញ្ចប់ជំងឺរបេងនាឆ្នាំ២០៣៥

WHO ប្តេជ្ញាសហការជាមួយរដ្ឋាភិបាលវៀតណាមនៅថ្នាក់មជ្ឈឹម មូលដ្ឋាន សហគមន៍ និងដៃគូអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជំងឺរបេងឱ្យបានឆាប់តាមគោលដៅដែលបានកំណត់ផងដែរ។
នាយកមន្ទីរពេទ្យសួតមជ្ឈឹម លោក Dinh Van Luong ប្រធានគណៈសម្របសម្រួលកម្មវិធីប្រយុទ្ធប្រឆាំងជំងឺរបេងជាតិ។ រូបថត៖ dangcongsan.vn

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ពិធីរំលឹកខួបទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺរបេង (២៤ មីនា ២០២៤) ក្រោមប្រធានបទ បាទ! វៀតណាមអាចបញ្ចប់ជំងឺរបេង ប្រព្រឹត្តិទៅជាផ្លូវការ។

ក្នុងពិធីនេះ នាយកមន្ទីរពេទ្យសួតមជ្ឈឹម លោក Dinh Van Luong ប្រធានគណៈសម្របសម្រួលកម្មវិធីប្រយុទ្ធប្រឆាំងជំងឺរបេងជាតិបានឲ្យដឹងថា វៀតណាមគឺជាប្រទេសដែលមានអម្រែកជំងឺរបេង និងជំងឺរបេងដែលស៊ាំនឹងថ្នាំជាប់ចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកជំងឺ និងអំរកជំងឺរបេងខ្ពស់បំផុតទាំង ៣០ នៅលើពិភពលោក៖

ប្រធានបទទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺរបេងឆ្នាំ ២០២៤ គឺ៖ បាទ! វៀតណាមអាចបញ្ចប់ជំងឺរបេងជាការឆ្លើយតបនិងការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាជាមួយពិភពលោក ដោយអះអាងពីការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នាខ្ពស់បំផុតរបស់វៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរបេង។ ទន្ទឹមនឹងនោះ ប្រធានបទឆ្នាំនេះបន្តអះអាងថា គោលដៅបញ្ចប់ជំងឺរបេងនៅវៀតណាមគឺអាចធ្វើទៅបានទាំងស្រុង

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ប្រធានតំណាងការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម លោកស្រី Angela Pratt បានអះអាងថា WHO ប្តេជ្ញាសហការជាមួយរដ្ឋាភិបាលវៀតណាមនៅថ្នាក់មជ្ឈឹម មូលដ្ឋាន សហគមន៍ និងដៃគូអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជំងឺរបេងឱ្យបានឆាប់តាមគោលដៅដែលបានកំណត់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ

បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ

ចាំបាច់ត្រូវបង្កើតជាបន្ទាប់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលយុទ្ធសាស្ត្រ ដោយមានសារសំខាន់ដោយផ្ទាល់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ដើម្បីសម្រេចបានគោលដៅកំណើនពីរខ្ទង់។

Top