• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងធានាកិច្ចគាំពារពលរដ្ឋរបស់ខ្លួននៅជុំវិញពិភពលោក


 អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung និងអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang នៅក្នុងសន្និសីទសារព័ត៌មានអនឡាញ
 

នៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺរណែតរបស់ក្រសួងការបរទេសវៀតណាម ដែល​បាន​ប្រព្រឹត្ត​ទៅនា​រសៀល​ថ្ងៃទី​៩ ខែមេសា​ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេស ​វៀតណាម លោកស្រី Le Thi Thu Hang​ បានអះអាងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ និង​យក​កិច្ច​ការ​គាំពារ​ពល​រដ្ឋ​របស់​ខ្លួន​នៅ​ឯបរទេសជាចម្បង ក្នុងបរិបទដែលជំងឺ COVID-19 កំពុងវិវឌ្ឍន៍​យ៉ាង​ស្មុគស្មាញ​នៅពាស​ពេញ​ពិភពលោក​។
 
ពាក់ព័ន្ធនឹងចំនួនពលរដ្ឋវៀតណាមដែលជាប់គាំង នៅអាកាសយានដ្ឋានអន្តរជាតិដោយសារការផ្លាស់ប្តូរក្នុង​គោល​នយោបាយដឹកជញ្ជូនរបស់ក្រុ​មហ៊ុនអាកាសចរណ៍​អន្តរជាតិនានានោះ លោកស្រី Le Thi Thu Hang បាន​ឲ្យដឹង​ថា៖ “ក្នុងរយៈពេលកន្លងមកនេះ ក្រសួងការបរទេស វៀតណាមបាន​បញ្ជាណែនាំដល់​តំណាងបេសកកម្ម​ការទូត នៅឯបរទេសឲ្យសហការជាមួយអាជ្ញាធរមា​នសមត្ថ​កិច្ចក្នុងស្រុកនិងបរទេស ដើម្បី​ជួយ​សម្របសម្រួល​បញ្ចូន​ពលរដ្ឋ​វៀតណាមចំនួន ១.៥០០ នាក់ វិ​លត្រឡប់មកកាន់ស្រុកកំណើតវិញ។ ឥឡូវនេះ​ នៅមាន​ពលរដ្ឋមួយ​ចំនួន ដែលជាប់គាំងដោយសារក្រុមហ៊ុនអាកាសចរណ៍​និងប្រទេស​នានា បានផ្លាស់ប្តូរគោល​នយោបាយ​របស់​ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ  COVID-19។ ក្រៅពីនោះ នៅមានប្រជា​ពលរដ្ឋ​មួយចំនួន​ជួបប្រទះនឹងលំបាក អំពីទិដ្ឋាការស្នាក់នៅ ពីព្រោះពួ​ក គេ មិនអាច​ស្វែង​រកជើង​ហោះហើរ​បានឡើ​យ​។ ស្ថាប័នតំណាងវៀតណាម នៅឯបរទេស​ក៏បានធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​និង​អាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាទិដ្ឋាការ ​ធានាការថែទាំសុខភាព​ ផ្តល់​អាហារ​ក៏ដូចជា​សម្របសម្រួល​ជើងហោះហើរ វិលត្រឡប់មកប្រទេសវៀតណាមវិញ”។
 
ថ្វីត្បិតដូច្នេះក៏ដោយ​ លោកស្រី Le Thi Thu Hang ក៏បានបញ្ជាក់ដែរថា ក្នុងស្ថានភាព​នៃការ​ឆ្លង​រាល​ដាល​ជំងឺ​ដូច​បច្ចុប្បន្ន​នេះ បើយោងតាមការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តី ការបញ្ជូនពលរដ្ឋ​វៀត​ណាម ឲ្យវិលត្រ​ឡប់​មក​ប្រទេសវិញ គួរតែផ្តល់អាទិភាពលើមនុស្សចាស់ និងកុមារអាយុក្រោម ១៨ ឆ្នាំ  ដើម្បីធានា​បាន​នូវតុល្យភាព​ទូទៅនិង​ស្របតាមសមត្ថភាព នៃទីតាំងសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែកក្នុងប្រទេសផង។
 
ក្នុងការឆ្លើយតបនឹងសំណួរទាក់ទងនឹងការ ដែលវៀតណាមបានផ្ញើកំណត់ទូតជូនអង្គកា​រសហប្រជាជាតិ ស្តីពីការ​ប្រឆាំងជំទាស់ចិន អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានថ្លែងច្បាស់ថា៖ “គោល​ជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម ចំពោះការដោះស្រាយជំលោះនៅសមុទ្រខាងកើត គឺដោយ​សន្តិវិធី​ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដូចដែលបានបង្ហាញនៅ UNCLOS ១៩៨២។ ការដាក់​កំណត់​ទូតជូន​អង្គការ​សហប្រជាជាតិ ជាកិច្ចការធម្មតា ដើម្បីបង្ហាញពីគោលជំហរ និង​ការការ​ពារសិទ្ធិ ក៏ដូចជា​ផលប្រយោជន៍​ស្របច្បាប់​របស់ វៀតណាមតែប៉ុណ្ណោះ។​ គោលជំហររបស់​វៀត​ណាម​ត្រូវ​បាន​ឆ្លុះបញ្ចាំង​យ៉ាងពេញ​លេញនៅ​ក្នុង​កំណត់ទូតនេះ។ តាមនោះ វៀតណាមបានអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa ​និង Truong Sa ដោយស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបង្ហាញពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ​ភាព​និងយុត្តាធិការរបស់វៀតណាមលើតំបន់សមុ​ទ្រ ដែលបានកំណត់តាម​បទបញ្ញត្តិនៃ​ UNCLOS ១៩៨២”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top