• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងដល់ឆ្នាំ២០២៥មាន៤៥%នៃកម្លាំងពលករចូលរួមការធានារ៉ាប់រងសង្គម

នាព្រឹកថ្ងៃទី២៤ ខែធ្នូ នៅទីក្រុងហាណូយ ធានារ៉ាប់រងសង្គមវៀត ណាមបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីការអនុវត្តភារកិច្ចក្នុងឆ្នាំ ២០២១ជាមួយធានារ៉ាប់រងនៃខេត្ត ក្រុងក្រោមឱវាទមជ្ឈឹមទាំង៦៣ ព្រមទាំងធានារ៉ាប់រងសង្គមនៅតាមខ័ណ្ឌ ស្រុក រាប់រយកន្លែងទៀតផង។

ក្នុងឆ្នាំ២០២០ ផ្នែកធានារ៉ាប់រងសង្គមបានអនុវត្តយ៉ាងល្អប្រពៃនូវរបបធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងភាពអត់ការងារធ្វើ សម្រាប់អ្នកចូលរួម ព្រមទាំងជំរុញយ៉ាងខ្លាំងនូវការកែទម្រង់រដ្ឋបាល ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង ជាពិសេសគឺមានដំណោះស្រាយ ឆ្លើយតប និងជួយឧបត្ថម្ភដល់អាជីវកម្មនិងប្រជាជននៅចំពោះមុខផល ប៉ះពាល់ដោយសារជម្ងឺរាតត្បាត Covid-19 ឬគ្រោះមហន្តរាយផងដែរ។ ផ្នែកធានារ៉ាប់រងសុខាភិបាលបន្តសម្រេចបានកំណើនគួរឲ្យចាប់អារម្មណ៍ ដោយមានអ្នកចូលរួមប្រមាណ៨៨លាននាក់ ស្រូបយកជិត៩១%នៃចំនួនប្រជាជន។

ថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានស្នើឲ្យផ្នែកធានារ៉ាប់រងសង្គមចាំបាច់ត្រូវពង្រីកវិសាលភាពនៃមុខ សញ្ញាចូលរួមការធានារ៉ាប់រង់សង្គម ការធានារ៉ាប់រងសុខាភិបាលនិងការ ធានារ៉ាប់រងភាពអត់ការងារធ្វើ ហើយខិតខំប្រឹងប្រែងដល់ឆ្នាំ២០២៥មាន ៤៥%នៃកម្លាំងពលករ ចូលរួមការធានារ៉ាប់រងសង្គម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top