នាថ្ងៃទី ២៣ ឧសភា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដោយប្រធានបទ “ប្រវត្តិសាស្ត្រនៅសម័យរបត់៖ គោលនយោបាយរបស់រដ្ឋា ភិបាល យុទ្ធសាស្ត្ររបស់សហគ្រាស” បានប្រារព្ធធ្វើឡើងនៅទីក្រុង Davos ប្រទេស ស្វីស។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ដឹកនាំគណៈប្រតិភូ វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។
ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គលើប្រធានបទ “ការបង្វែរទិសវិបត្តិស្បៀង អាហារសកល” ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានចែករំលែក ការតម្រង់ទិសរបស់ វៀតណាមក្នុងការកសាងកសិកម្មដែលមានកាបូនទាប “បៃតង - អេកូឡូស៊ី - ប្រកបដោយចីរភាព” ដែលព័ទ្ធជុំវិញដោយសសរស្តម្ភចំនួន ៣ ៖ “កសិកម្ម អេកូឡូស៊ី” “ជនបទទំនើប” “កសិករឆ្លាតវៃ”។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យ មានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការពង្រឹងភាពធន់ និងការសម្របខ្លួនទៅនឹងការ ប្រែប្រួលអាកាសធាតុសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long រួមចំណែកដល់ការពង្រឹង សន្តិសុខស្បៀងជាតិ និងតំបន់។
ក្នុងរយៈពេលចូលរួមកិច្ចប្រជុំ នាថ្ងៃទី ២៣ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអាមេរិកលោក Patrick Leahy; បានជួបធ្វើការជាមួយអ្នកដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនអំពីការទាក់ ទាញហិរញ្ញវត្ថុបៃតង ហើយបានទទួលជួបថ្នាក់ដឹកនាំសហគ្រាសជាច្រើនផងដែរ។