• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមក្លាយជាប្រទេសនាំមុខគេក្នុងនិន្នាការផ្លាស់ប្តូរផលិតកម្មពិភពលោក

គេហរទំព័រ Riotimesonline.com (ប្រេស៊ីល) នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអត្ថបទមួយស្តីពីស្ថានភាពផលិតកម្មពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយដកស្រង់ទិន្នន័យថ្មីៗពីអ្នកផ្តល់សេវាព័ត៌មានហិរញ្ញវត្ថុឈានមុខគេ S&P Global Market Intelligence (អាមេរិក) ក្នុងនោះបានឲ្យដឹងថា វៀតណាមបានក្លាយជាប្រទេសឈានមុខគេសម្រាប់ក្រុមហ៊ុននានាធ្វើការផ្លាស់ប្តូរផលិតកម្ម ហើយការផ្លាស់ប្តូរនេះគឺដើម្បីការពារខ្សែសង្វាក់ផ្គត់ផ្គង់ពីការរអាក់រអួល។
ស្តង់ពិព័រណ៍នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងថ្មី Binh Duong ខែឧសភា ឆ្នាំ ២០២៤ (រូបថត៖ TTXVN)

យោងតាមទិន្នន័យពី S&P Global Market Intelligence (អាមេរិក) វៀតណាមបានវ៉ាដាច់ម៉ិកស៊ិកដើម្បីក្លាយជាប្រទេសឈានមុខគេ ក្នុងនិន្នាការ "ជិតបំផុត" (ក្រុមហ៊ុនផ្លាស់ប្តូរផលិតកម្ម សេវាកម្ម និងសកម្មភាពដឹកជញ្ជូនពីប្រទេសឆ្ងាយទៅកាន់ប្រទេសជិតខាង)។ សក្ខីកម្មគឺថា ក្រុមហ៊ុន Samsung គ្រុប បានវិនិយោគយ៉ាងច្រើនក្នុងរោងចក្រអេឡិច ត្រូនិកក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុន Nike គ្រុបនិង Adidas គ្រុបក៏បានផ្លាស់ប្តូរសកម្មភាពផលិតកម្មទៅកាន់ប្រទេសវៀតណាមផងដែរ។ Intel ក៏បានបង្កើតវត្តមានទ្រង់ទ្រាយធំជាមួយនឹងរោងចក្រផលិតបន្ទះ ឈីបនៅទីក្រុងហូជីមិញផងដែរ។

ក្រុមហ៊ុនវៀតណាមជាង ៣៥% បានកត់ត្រាតម្រូវការកើនឡើងពីក្រុមហ៊ុនផលិតពហុជាតិនៅក្នុងឆ្នាំមុន។ ប្រការនេះខុសពីម៉ិកស៊ិកដែលមានតែ ១៥% នៃចំនួនក្រុមហ៊ុននៅក្នុងប្រទេសនេះ បានកត់ត្រាការកើនឡើងស្រដៀងគ្នានេះ។  យោងតាមអត្ថបទនេះ កម្លាំងពលកម្មរបស់វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងរឿងជោគជ័យនេះ ហើយជាកត្តាសំខាន់សម្រាប់ក្រុមហ៊ុននានាក្នុងការពិចារណាផ្លាស់ប្តូរទីតាំងផលិតកម្ម។ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមប្រទេសចំនួន ៦០ នៅក្នុងសន្ទស្សន៍មូលធនមនុស្សសរុបនៃក្រុម ManpowerGroup (សហរដ្ឋអាមេ រិក) ដែលបង្ហាញថា វៀតណាមមានកម្លាំងពលកម្មដែលអាចទុកចិត្តបាន និងមានជំនាញខ្ពស់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

នៅរសៀលថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងនានាស្តីពីផ្ទះជួលសម្រាប់រស់នៅ។

Top