តាមនោះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ
៤៦/១៣២ ប្រទេស និងខឿនសេដ្ឋកិច្ច។ ដូច្នេះ វៀតណាមបន្តធ្វើឱ្យប្រសើរឡើងចំណាត់ថ្នាក់ធាតុចូលនវានុវត្តន៍
ដោយកើនឡើង២ថ្នាក់ បើធៀបនឹងឆ្នាំមុន ពីចំណាត់ថ្នាក់លេខ៥៩ មកលេខ៥៧
(ធាតុចូលនវានុវត្តន៍រួមមានសសរស្តម្ភចំនួន៥៖ ស្ថាប័ន ធនធានមនុស្ស និងការស្រាវជ្រាវ
ហេដ្ឋារចនាសម្ព័ន្ធ កម្រិតអភិវឌ្ឍន៍ទីផ្សារ កម្រិតអភិវឌ្ឍន៍អាជីវកម្ម)។ លទ្ធផលនវានុវត្តន៍បានកើនឡើង
១ថ្នាក់ បើធៀបនឹងឆ្នាំ ២០២២ ពីថ្នាក់ ៤១ ឡើងដល់ ៤០
(លទ្ធផលនវានុវត្តន៍រួមមានសរសរស្តម្ភចំនួន២៖ ផលិតផលចំណេះដឹងនិងបច្ចេកវិទ្យា
ផលិតផលច្នៃប្រឌិត)។
យោងតាម WIPO វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមចំនួន ៧
ដែលសម្រេចបាននូវវឌ្ឍនភាពច្រើនបំផុតក្នុងនវានុវត្តន៍ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ
(រួមមាន ចិន ទួរគី ឥណ្ឌា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី
និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់)។
វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបីដែលមានសមិទ្ធិផលលេចធ្លោបើធៀបនឹងកម្រិតនៃការអភិវឌ្ឍន៍រយៈពេល
១៣ឆ្នាំជាប់ៗគ្នា (ក្នុងនោះមានឥណ្ឌា សាធារណរដ្ឋម៉ុលដាវី និងវៀតណាម)៕