• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាត្រូវបានលើកតម្កើងក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក

នាថ្ងៃទី ១៣ ខែតុលា ពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) សម្រាប់អាស៊ីនិងអូសេអានី ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅនៅតំបន់រដ្ឋបាលពិសេសហុងកុង (ចិន)។
 
នៅក្នុងព្រឹត្តិការណ៍នេះ ឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO ខ្ពង់រាបថ្ម Dong Van  នៅខេត្ត Tuyen Quang បានទទួលគិត្តិនាមជា “ទិសដៅវប្បធម៌ក្នុងតំបន់ឈានមុខគេរបស់អាស៊ី ឆ្នាំ ២០២៥” ខណៈឧទ្យានជាតិ Phong Nha – Ke Bang បានឈ្នះពានរង្វាន់ “គោលដៅធម្មជាតិឈានមុខគេរបស់វៀតណាមឆ្នាំ ២០២៥” និងជា “ឧទ្យានជាតិនាំមុខអាស៊ី”។
លោក Gragam Cook ប្រធានអង្គការ World Travel Awards បានប្រគល់រង្វាន់ជូនគណៈប្រតិភូខេត្ត Tuyen Quang ដឹកនាំដោយលោកស្រី Nong Thi Bich Hue សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ រូបថត៖ VNA

ឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO ខ្ពង់រាបថ្ម Dong Van ត្រូវបាន WTA លើកតម្កើងជាបន្តបន្ទាប់ ជាមួយនឹងកិត្តនាមជា "គោលដៅទេសចរណ៍ដែលទើបលេចចេញ របស់អាស៊ីឆ្នាំ ២០២៣" និងជា “គោលដៅវប្បធម៌ក្នុងតំបន់ឈានមុខគេរបស់អាស៊ីក្នុងឆ្នាំ ២០២៤”។ ក្នុងពេលជាមួយគ្នានោះ ឧទ្យានជាតិ Phong Nha – Ke Bang ត្រូវបាន អង្គការUNESCO ទទួលស្គាល់ពីរដងជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក។ ក្នុងឆ្នាំ ២០០៣UNESCO បានទទួលស្គាល់ឧទ្យានជាតិ Phong Nha – Ke Bang ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យភូមិសាស្ត្រ។

ឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO ខ្ពង់រាបថ្ម Dong Van។ រូបថត៖ VNP

នៅក្នុងពិធីប្រគល់ពានរង្វាន់នេះ ក្រុមហ៊ុនភាគហ៊ុនរួមទេសចរណ៍ Vietravel ត្រូវបានលើកតម្កើងក្នុងប្រភេទចំនួន ៣ នៃពានរង្វាន់ទេសចរណ៍ពិភពលោក រួមមានក្រុមហ៊ុនទេសចរណ៍ឈានមុខគេរបស់អាស៊ី ប្រតិបត្តិករកញ្ចប់ទេសចរណ៍ឈានមុខគេរបស់វៀតណាម និងក្រុមហ៊ុនទេសចរណ៍ឈានមុខគេរបស់វៀតណាម៕

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

Top