• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិស័យទេសចរណ៍អ៊ូអរឡើងវិញក្នុងឱកាសឈប់សម្រាកថ្ងៃទី៣០ ខែមេសា និងទី១ ខែឧសភា

ក្នុងឱកាសឈប់សម្រាកនៅទីក្រុង Da Nang វិស័យទេសចរណ៍របស់ទីក្រុងទទួលភ្ញៀវទេសចរណ៍ជាង ២៥៤.០០០នាក់។
  ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដំបូងពីប្រទេសកូរ៉េខាងត្បូងទៅកាន់ទីក្រុង Da Nang (រូបថត៖ VOV)  

ថ្ងៃឈប់សម្រាកទី៣០ ខែមេសា និងទី១ ខែឧសភា បានកត់ត្រានូវភាពអ៊ូអរឡើងវិញ របស់វិស័យទេសចរណ៍នៅទូទាំងប្រទេស។ យោងផ្នែកទេសចរណ៍ ថ្ងៃឈប់សម្រាកនេះបានទាក់ទាញភ្ញៀវទេសចរ៥ លាននាក់ ដែលក្នុងនោះ ២ លាននាក់បានស្នាក់នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។

ក្នុងឱកាសឈប់សម្រាកនៅទីក្រុង Da Nang វិស័យទេសចរណ៍របស់ទីក្រុងទទួលភ្ញៀវទេសចរណ៍ជាង ២៥៤.០០០ នាក់។ ក្នុងនោះភ្ញៀវទេសចរក្នុងប្រទេសកើនដល់ជាង ២៤៥.០០០នាក់ ហើយភ្ញៀវអន្តរជាតិមានប្រមាណ ៧.៤០០នាក់។ ទីក្រុង Da Nang ក៏បានរៀបចំសកម្មភាព ព្រឹត្តិការណ៍វប្បធម៌និងកីឡាដ៏ទាក់ទាញជាច្រើននៅឆ្នេរសមុទ្ររាត្រី និងផ្លូវទេសចរណ៍ An Thuong។ លោក Nguyen Xuan Binh អនុប្រធាននាយកដ្ឋានទេសចរណ៍ Da Nang បានឲ្យដឹងថា៖ “សម្រាប់ទីផ្សារកូរ៉េខាងត្បូង ទីក្រុង Da Nang ក៏ដូចជាតំបន់នានានៅភាគកណ្តាល តែងតែជាទីផ្សារទេសចរណ៍សំខាន់ដែរ។ ទន្ទឹមនឹងការផ្សព្វផ្សាយផ្លូវហោះហើរនៃទីក្រុងក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ យើងនឹងអាចទទួលជើងហោះហើរអន្តរជាតិជាច្រើនទៅកាន់ទីក្រុង Da Nang នៅរដូវក្តៅនេះ និងចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត”។

យោងតាមអគ្គនាយកទេសចរណ៍វៀតណាម ក្នុងឆ្នាំ ២០២២ នេះ ផ្នែកទេសចរណ៍មានបំណងទទួលភ្ញៀវទេសចរ ចំនួន ៦៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៥ លាននាក់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top