ជាក់ស្តែងគឺ VinaCapital បានផ្តល់នូវការប្រឹក្សាជំនាញយ៉ាងទូលំទូលាយនិងបទពិសោធន៍នៅក្នុងទីផ្សារវៀតណាម ដោយបង្កើតមូលប័ត្រ រួមទាំងភាគហ៊ុនរបស់ក្រុមហ៊ុនឈានមុខនៅក្នុងប្រទេសវៀតណាម។ នៅឆ្នាំ ២០២១ មូលនិធិបើកភាគហ៊ុនក្នុងស្រុក របស់ VinaCapital បាននាំមុខទីផ្សារក្នុងលក្ខខណ្ឌនៃការត្រឡប់មកវិញជាមួយនឹងលទ្ធផលនៃការវិនិយោគ ដែលលើសពីកម្រិត ៣៦% នៃសន្ទស្សន៍ VN-Index។
យោងតាមលោក Richard Kao នាយកផ្នែកវិនិយោគរបស់ Jih Sun សេដ្ឋកិច្ចវៀតណាមបានបោះជំហានរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនាពេលអនាគតជាពុំខាន។ ដោយសារចំនួនប្រជាជនវ័យក្មេង វណ្ណៈកណ្តាលដែលកំពុងកើនឡើង លំហូរវិនិយោគបរទេសស្ថិរភាព កំណើននៃការនាំចេញនិងម៉ាក្រូសេដ្ឋកិច្ចរឹងមាំ វៀតណាមមានលក្ខខណ្ឌទាំងអស់ដើម្បីបន្តរីកចម្រើនយ៉ាងរឹងមាំក្នុងប៉ុន្មានឆ្នាំខាងមុខ។ សូម្បីតែ GDP របស់វៀតណាមក៏ត្រូវបានរំពឹងថានឹងកើនឡើងជាង ៧% នៅឆ្នាំ ២០២២នេះផងដែរ។
លោក Brook Taylor អគ្គនាយកក្រុមហ៊ុនគ្រប់គ្រងមូលនិធិ VinaCapital មានប្រសាសន៍ថា វិនិយោគិនអន្តរជាតិកាន់តែច្រើនឡើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងកំណើនសេដ្ឋកិច្ចរបស់វៀតណាម ហើយចង់ចូលរួមក្នុងទីផ្សារនេះ។ VinaCapial សង្ឃឹមថានឹងមានការវិនិយោគកាន់តែច្រើននៅក្នុងទីផ្សារវៀតណាម ហើយតែងតែត្រៀមជាស្រេច គាំទ្រអ្នកវិនិយោគអន្តរជាតិដែលមានចំណង់ចំណូលចិត្ត មកបណ្តាក់ទុននៅវៀតណាម ក្នុងវិស័យសក្តានុពល៕