• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លំហនិងឱកាសថ្មីសម្រាប់អាជីវកម្មអាមេរិកធ្វើការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម

សហរដ្ឋអាមេរិកគឺជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាម។ ក្របខណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-អាមេរិកកំពុងបង្កើតលំហ និងឱកាសថ្មី សម្រាប់អង្គភាពអាជីវកម្មអាមេរិកវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។
លេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបលោក Nate Franklin ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Pacifico Energy (PE) គ្រុប សហរដ្ឋអាមេរិក (រូបថត៖ VOV)

អគ្គលេខាបក្ស លោក តូ ឡឹមបានអះអាងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយលោក Nate Franklin ស្ថាបនិកនិងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Pacifico Energy (PE)   សហរដ្ឋអាមេរិកនៅទីស្នាក់ការមជ្ឈិមបក្សនារសៀលថ្ងៃទី១៤ មីនា។

លោកអគ្គលេខាបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋាភិបាលវៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួល សម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ យោងតាមលោកអគ្គលេខាបក្ស ដើម្បីសម្រេចបាននូវគោលដៅកំណើនដែលបានដាក់ចេញ វៀតណាមត្រូវការប្រភពថាមពលស្ថិរភាព ជាពិសេសប្រភពអគ្គិសនីស្អាត។ លោកអគ្គលេខាបក្សបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន PE   បន្តពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគអាជីវកម្មនៅវៀតណាម ក្នុងនោះមានគម្រោងផ្លាស់ប្តូរថាមពលថ្មី; ស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន PE បង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសនៅវៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា គាំទ្រនិងចែករំលែកបទពិសោធន៍ជាមួយដៃគូវៀតណាម ដើម្បីលើកកំពស់សមត្ថភាពនិងការអភិវឌ្ឍថាមពលខ្យល់និងថាមពលកកើតឡើងវិញ។

រីឯខ្លួនវិញ លោក Nate Franklin បានអះអាងថា វៀតណាមមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍថាមពលខ្យល់នៅឆ្នេរសមុទ្រ ហើយបច្ចុប្បន្ន PE គ្រុប កំពុងជំរុញការស្ទង់មតិនិងសាងសង់គម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រវៀតណាម។ លោក Nate Franklin សង្ឃឹមថា ជោគជ័យនៃគម្រោង PE នៅវៀតណាមនឹងជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញធុរកិច្ចអាមេរិកកាន់តែច្រើនមកបណ្តាក់ទុននៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

EU ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម

EU ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសថ្មីៗនេះ អ្នកនាំពាក្យរបស់ប្រធានគណៈកម្មការអឺរ៉ុប Paula Pinho បានឲ្យដឹងថា ក្រោយរយៈពេល៥ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen គ្រោងនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ សំដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។

Top