ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា គួរតែយកចិត្តទុកដាក់ចំពោះការថែរក្សា និងបន្តមរតកបេតិកភណ្ឌ ជាដំបូង គឺការថៃទាំចំពោះអ្នកដែលមាននិងអនុវត្តបេតិកភណ្ឌទាំងនោះ។ ទាក់ទងនឹងវប្បធម៌ខ្មែរ គួរតែបន្តយកចិត្តទុកដាក់ចំពោះភាសា អក្សរ សិល្បៈសម្តែង របរសិប្បកម្ម និងកន្លែងរស់នៅប្រពៃណី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើរឱ្យកសាងវប្បធម៌ ចាប់ពីជីវភាពរស់នៅ និងឥរិយាបថប្រចាំថ្ងៃនៅក្នុងគ្រួសារនីមួយៗ និងសហគមន៍នីមួយៗ៖ «បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនទាំងអស់ឱ្យចូលរួម ច្នៃប្រឌិត និងទទួលបាន វប្បធម៌។ គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះកុមារ មនុស្សចាស់ ជនពិការ គ្រួសារដែលមានស្ថានភាពលំបាក់ និងប្រជាជននៅតំបន់ដាច់ស្រយាល។ ទិវាវប្បធម៌វៀតណាមគឺជាឱកាសមួយដើម្បីបើកទ្វារនៃស្ថាប័នវប្បធម៌ និងនាំសកម្មភាពវប្បធម៌ឱ្យកាន់តែខិតជិតប្រជាជន។ មូលដ្ឋាននីមួយៗត្រូវជ្រើសរើសវិធីសាស្រ្តដែលសមស្របទៅនឹងលក្ខខណ្ឌផ្ទាល់ខ្លួន ដោយកៀរគរការចូលរួមដោយស្ម័គ្រចិត្តរបស់សហគមន៍។ ជាពិសេស ត្រូវផ្តល់លំហនិងឱកាសសម្រាប់មនុស្សវ័យក្មេងក្នុងការច្នៃប្រឌិត ដើម្បីឱ្យពួកគេអាចទទួលបានបេតិកភណ្ឌ និងរួមចំណែកនូវគុណតម្លៃថ្មីៗ តាមរយៈទេពកោសល្យ និងរបៀបបង្ហាញរបស់មនុស្សជំនាន់វ័យក្មេងផងដែរ»។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានប្រគល់អំណោយដល់សមូហភាព និងតំណាងគ្រួសារគំរូ និងបានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្ទះវប្បធម៌ភូមិ Bau Son ក្នុងឃុំ Chau Thanh ខេត្តវិញឡុង៕






