• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh តម្រូវឲ្យខេត្ត Bac Giang ស្ដារផលិតកម្ម គ្រប់គ្រងជម្ងឺកូវីដ-១៩

លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh ចាត់ទុកថា ខេត្ត Bac Giang គួរតែយកចិត្តទុកដាក់ខ្ពស់ដល់ការគ្រប់គ្រងការរីករាលដាលនៃជម្ងឺ កូវីដ-១៩។ រដ្ឋាភិបាលតម្រូវឲ្យស្ដារសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក៏ប៉ុន្តែ ទន្ទឹមជាមួយគ្នា នោះ ត្រូវប្ដេជ្ញាចិត្តការពារ កុំឲ្យផ្ទុះជម្ងឺរាតត្បាតក្នុងទ្រង់ទ្រាយធំនោះឡើយ។

ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Le Van Thanh។ (រូបថត៖ VGP)


នាព្រឹកថ្ងៃទី២៣ ខែតុលា ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Le Van Thanh បានជួបធ្វើការជាមួយខេត្ត Bac Giang ហើយត្រួតពិនិត្យស្ថានការណ៍អភិវឌ្ឍសេដ្ឋ កិច្ចសង្គម ការទាក់ទាញដើមទុនវិនិយោគនៅតាមមណ្ឌលឧស្សាហកម្ម បណ្ដុំឧស្សាហ កម្ម ក៏ដូចជាការធ្វើចរាចរណ៍ទំនិញនិងស្ដារផលិតកម្ម អាជីវកម្មផងដែរ។ អញ្ជើញថ្លែង សេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh ចាត់ទុកថា ខេត្ត Bac Giang គួរតែយកចិត្តទុកដាក់ខ្ពស់ដល់ការគ្រប់គ្រងការរីករាលដាលនៃជម្ងឺ កូវីដ-១៩។ រដ្ឋាភិបាល តម្រូវឲ្យស្ដារសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក៏ប៉ុន្តែ ទន្ទឹមជាមួយគ្នា នោះ ត្រូវប្ដេជ្ញាចិត្តការពារ កុំឲ្យផ្ទុះជម្ងឺរាតត្បាតក្នុងទ្រង់ទ្រាយធំនោះឡើយ។

មុននោះ លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh បានចុះទៅត្រួតពិនិត្យស្ថានការណ៍ផលិតកម្មនិងការស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត នៅក្រុមហ៊ុន Hosiden មណ្ឌលឧស្សាហកម្ម Quang Chau ដែលធ្លាប់ជាតំបន់ផ្ទុះជម្ងឺនៅខេត្ត Bac Giang៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top