ព័ត៌មាន
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីនិងសហគ្រាសធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក
នៅក្នុងជំនួបពិភាក្សាជាមួយសហគ្រាសឈានមុខគេជិត ៣០ របស់អាមេរិក លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរនឹងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសអាមេរិកមកបណ្តាក់ទុននៅវៀតណាម។ ក្នុងពេលជាមួយគ្នានោះ ប្រធានក្រុម ប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) លោក Ted Osius បានឲ្យដឹងថា សហគ្រាសអាមេរិកវាយតម្លៃខ្ពស់ចំពោះការប្រតិបត្តិការរបស់រដ្ឋាភិបាលវៀតណាម ហើយសង្ឃឹម ថា រដ្ឋាភិបាលវៀតណាមបន្តបង្កើតបរិយាកាស គោលនយោបាយ និងស្ថាប័ន អំណោយផលថែមទៀត ដើម្បីឲ្យសហគ្រាសអាមេរិកកាន់តែច្រើន ជាពិសេសលើ វិស័យបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ការថែទាំសុខភាព និងអាកាសចរណ៍ មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។
នាថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai មានជំនួបជាមួយប្រធាន និងថ្នាក់ដឹកនាំសហគ្រាសអាមេរិកមួយចំនួនដូចជា Intel, Dell, Apple និង Boeing៕






