• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc៖ ទីក្រុង Hai Phong គឺជាប៉ូលកំណើនដ៏សំខាន់របស់ប្រទេសទាំងមូល

ទីក្រុង Hai Phong ដើរតួនាទីជាយុទ្ធសាស្ត្រក្នុងសេដ្ឋកិច្ចជាតិ ជាប៉ូលមួយក្នុង ចំណោមប៉ូលកំណើនស្នូលទាំងបីរបស់ប្រទេសជាតិទាំងមូល។ ការរួមបញ្ចូលគ្នាជា មួយខេត្ត Hai Duong បានបើកទូលាយនូវលំហ និងសក្ដានុពលអភិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់ បង្កើតមូលដ្ឋានសម្រាប់ទីក្រុងបន្តស្ទុះឈានទៅមុខ និងសម្រេចបាននូវគោល ដៅសេដ្ឋកិច្ចសង្គមសំខាន់ៗ។

ក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phoc ធ្វើការជាមួយទីក្រុង Hai Phong។ (រូបថត៖ VOV)
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phoc បានអះអាងយ៉ាងដូច្នេះក្នុងជំនួបធ្វើការជាមួយទីក្រុង Hai Phong កាលពីរសៀលថ្ងៃទី ១១ កញ្ញា នៅមជ្ឈមណ្ឌលសន្និសីទ-សម្ដែងរបស់ទីក្រុង។
របាយការណ៍របស់ទីក្រុងបង្ហាញថា សន្ទស្សន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៨ ខែកន្លងមកនេះ សុទ្ធតែសម្រេចបានកម្រិតខ្ពស់ បើធៀបនឹងកម្រិតជាមធ្យមនៃប្រទេស ជាតិទាំងមូល។ GRDP ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ បានកើន ១១,២% បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) ក្នុងរយៈពេល ៨ ខែកន្លងមក បានកើនឡើង ១១,៥១%។ ទំហំនាំចេញសរុបត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៣១,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៦,២៥%។
ទាក់ទិននឹងទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រីបាន ស្នើឲ្យ ទីក្រុងចាំបាច់ត្រូវអភិវឌ្ឍន៍ដោយផ្សារភ្ជាប់ជាមួយសសរស្តម្ភសំខាន់ៗដូចជា៖ ឧស្សាហកម្មកំពង់ផែសមុទ្រ ឡូជីស្ទីក ផ្លូវទឹកក្នុងស្រុក; ជំរុញការអភិវឌ្ឍឧស្សាហកម្ម កែច្នៃ និងផលិត ថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចសមុទ្រ; អភិវឌ្ឍន៍សេវាកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ការផ្លាស់ប្តូរឌីជីថលនិងនវានុវត្តន៍។
លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc មានបំណងថា Hai Phong នឹងបន្ត អនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ លើកកំពស់គុណភាពនៃការងារថែទាំ សុខភាព ការអប់រំ ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ដើម្បីលើក កំពស់ប្រសិទ្ធភាព និងគុណភាពក្នុងការគ្រប់គ្រង និងប្រតិបត្តិការ ធានាសុខុមាល ភាពសង្គម លើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top