• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son ទទួលជួបអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រមកពីអង្គការវិទ្យាសាស្ត្រនិងអ្នកជំនាញវៀតណាមសកល

នារសៀលថ្ងៃទី ១ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបអ្នកជំនាញ និង អ្នកវិទ្យាសាស្ត្រមកពីអង្គការវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមសកល (AVSE Global)។
លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son និងគណៈប្រតិភូ។ (រូបថត៖ VGP)

នៅឯជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានវាយតំលៃខ្ពស់ ចំពោះលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញនៃ AVSE Global ដោយ ចាត់ទុកថា ប្រការ នេះបង្ហាញអំពីគុណសម្បតិ្ត ភាពវៃឆ្លាត ក៏ដូចជាភាពខ្លៀវក្លា របស់អ្នកជំនាញវៀត ណាមដែលកំពុងធ្វើការនៅតាមប្រទេស និងអង្គការអន្តរជាតិនានា ចំពោះដំណើរ ការអភិវឌ្ឍន៍របស់មាតុប្រទេស។
លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son សង្ឃឹមថា ជួរអ្នកវិទ្យាសាស្ត្រ និង បញ្ញវន្តវៀតណាមជុំវិញពិភពលោកនឹងសាមគ្គីគ្នា ពង្រីកស្មារតីជាតិ និងរួមចំណែកក្នុង ការអភិវឌ្ឍរួមរបស់ប្រទេសជាតិក្នុងយុគសម័យស្ទុះឈានទៅមុខ តាមរយៈការងារនិង គម្រោងជាក់លាក់; ស្នើឱ្យអ្នកជំនាញនៃអង្គការ AVSE Global សម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយក្រុមប្រឹក្សាគោលនយោបាយ ក្រសួង និងផ្នែកនានារបស់វៀតណាម ក្នុងការចែករំលែក ផ្លាស់ប្តូរព័ត៌មាន និងតំរង់ទៅដល់ការស្រាវជ្រាវ តាមនោះផ្តល់នូវ អនុសាសន៍គោលនយោបាយជាក់ស្ដែង និងអាចធ្វើទៅបាន ជាពិសេសដំណោះ ស្រាយរបកគំហើញក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន សមាហរណកម្ម យ៉ាងស៊ីជម្រៅ; អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងវៀតណាម-អាមេរិកក្នុងវិស័យកសិកម្ម

គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថាន និងបណ្ដាសមាគម និងសហគ្រាស កសិកម្មវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy បានទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមិថុនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Brian Baldridge រដ្ឋមន្ត្រីកសិកម្មនៃរដ្ឋ Ohio បានជួបពិភាក្សាទ្វេភាគីជាមួយលោករដ្ឋមន្ត្រី Do Duc Duy។

Top