• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអតីតអគ្គលេខាបក្ស Le Kha Phieu បានទទួលមរណភាព

យោងតាមគណៈកម្មាធិការការការពារនិងថែទាំសុខភាពកម្មាភិបាលមជ្ឈិម សមមិត្ត Le Kha Phieu កើតនៅឆ្នាំ ១៩៣១ ដែលជាអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បន្ទាប់ពីមានជំងឺមួយក្នុងមួយរយៈពេល។ ទោះបីបក្ស រដ្ឋ ក្រុមសាស្ត្រាចារ្យនិងក្រុមគ្រូពទ្យបានព្យាបាលនិងថែរក្សាយ៉ាងអស់កម្លាំងកាយចិត្ត ប៉ុន្តែដោយសារអាយុចាស់ សុខាភាពខ្សោយ សមមិត្ត Le Kha Phieu បានទទួលមរណភាព នៅម៉ោង ២ និង ៥២ នាទី ថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២០ នៅទីរដ្ឋធានី Ha Noi។
 

លោកអតីតអគ្គលេខាបក្ស Le Kha Phieu ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)



ពិធីគោរពវិញ្ញាណ្ក័ន្ធនិងពិធីបញ្ចុះសពលោកអតីតអគ្គលេខាបក្ស Le Kha Phieu នឹងត្រូវប្រកាសនៅពេលក្រោយ។ លោកអតីតអគ្គលេខាបក្ស Le Kha Phieu កើតថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅឃុំ Dong Khe ស្រុក Dong Son ខេត្ត Thanh Hoa។

លោក Le Kha Phieu ធ្លាប់កាន់តំណែងជាច្រើនក្នុងជួរកងទ័ពប្រជាជនវៀតណាម ក្នុងនោះមានតំណែងជាប្រធានអង្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ ហើយលោកបានជាប់ឆ្នោតជាអគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្ស នៅមហា​សន្និបាត​មជ្ឈិមលើកទី ៤ (នីតិកាលទី ៨)។  លោក Le Kha Phieu ក៏ជាតំណាងនៃរដ្ឋសភា និតីកាលទី ១០។

ក្នុងតំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស (ខែធ្នូ ឆ្នាំ១៩៩៧ - ខែមេសា ឆ្នាំ២០០១)  លោក Le Kha Phieu រួមជាមួយគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពប្រជាជនទាំងមូលដែលទទួលបានសមិទ្ធផលដ៏ធំធេង ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងឧស្សាហូបនីយកម្ម ទំនើបកម្ម ដើម្បីការពារនិងអភិវឌ្ឍប្រទេសជាតិ ./.

តាមកាសែតយុគសម័យ

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top