• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Thabo Mbeki ទទួលវត្ថុអនុស្សាវរីយ៍ពីក្រុមគ្រួសាររបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap

នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុង Johannesburg គណៈប្រតិភូមកពីស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានមក​សួរសុខទុក្ខ និង​ប្រគល់ជូនវត្ថុអនុស្សារវីយ៍ ដល់លោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Thabo Mbeki ដែល​ជាវត្ថុអនុស្សាវរីយ៍មួយពីក្រុមគ្រួសាររបស់អតីតឧត្តមសេនីយ៍ Vo Nguyen Giap។

នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុង Johannesburg គណៈប្រតិភូមកពីស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានមក​សួរសុខទុក្ខ និង​ប្រគល់ជូនវត្ថុអនុស្សារវីយ៍ ដល់លោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Thabo Mbeki ដែល​ជាវត្ថុអនុស្សាវរីយ៍មួយពីក្រុមគ្រួសាររបស់អតីតឧត្តមសេនីយ៍ Vo Nguyen Giap។ នោះគឺជាគំនូរសេរ៉ាមិច ដែលដែលពណ៌នានូវជំនួបសំណេះសំណាលរវាងលោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Thabo Mbeki និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giapនៅគេហដ្ឋាន របស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅរដ្ឋធានីហាណូយ ក្នុងឱកាសលោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Thabo Mbeki បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម ក្នុងខែឧសភា ឆ្នាំ ២០០៧។

 

លោកឯកអគ្គរដ្ឋទូត Hoang Sy Cuong  បានប្រគល់ជូនលោកអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Thabo Mbeki សៀវភៅពីរភាសាវៀតណាម-អង់គ្លេស “Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជនដែលជាវត្ថុអន្សាវរីយ៍របស់កូនប្រុសរបស់នាយឧត្តមសេនីយ៍ លោក Vo Hong Nam ជ្ញើជូន។ រូបថត៖ VNA

លោកអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Thabo Mbeki ទទួលគំនូរសេរ៉ាមិចដែលពណ៌នាអំពីជំនួបសំណេះសំណាលរវាងលោក Thabo Mbeki ជាមួយលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅឯគេហដ្ឋានរបស់លោកនាយឧត្តមសេនីយ៍ នៅទីក្រុងហាណូយ ក្នុងឱកាសលោក Thabo Mbekiបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ក្នុងខែឧសភា ឆ្នាំ២០០៧។ រូបថត៖ VNA

លោកឯកអគ្គរដ្ឋទូត Hoang Sy Cuongបានប្រគល់ជូនលោកអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងកាសែតរូបភាពវៀតណាមរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ដែលបង្ហាញរូបភាពនៃប្រទេសវៀតណាម និងប្រជាជនរបស់ខ្លួន។ រូបថត៖ VNA

គណៈប្រតិភូមន្ត្រីមកពីស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Hoang Sy Cuong  បានជួបពិភាក្សាជាមួយលោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Thabo Mbeki និង ថ្នាក់ដឹកនាំមួយចំនួននៃមូលនិធិ Thabo Mbeki ។ រូបថត៖ VNA

 

អនុវត្ត៖ VNP / VNA

សរសៃឈាមឌីជីថល និងការប្រណាំងប្រជែងដើម្បីការពារពិភពលោកដែលមានការតភ្ជាប់

“សរសៃឈាមឌីជីថល” និងការប្រណាំងប្រជែងដើម្បីការពារពិភពលោកដែលមានការតភ្ជាប់

ថ្ងៃទី១៧ ខែឧសភានេះ គឺជាទិវាទូរគមនាគមន៍ និងសង្គមព័ត៌មានពិភពលោក។ ដើម្បីរំលឹកដល់ថ្ងៃនេះ ឆ្នាំនេះ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានជ្រើសរើសប្រធានបទ “សរសៃឈាមឌីជីថល – បង្កើនភាពធន់ក្នុងពិភពលោកដែលមានការតភ្ជាប់”។

Top