• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស To Lam ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ ក្រោយសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥

ថ្លែងមតិក្នុងជំនួបនោះ លោកអគ្គលេខា បក្ស To Lam បានសង្កត់ធ្ងន់ថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រទេសជាតិអាចប្រកៀកស្មាជាមួយមហា អំណាចនៃទ្វីបទាំង ៥ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពសុខសាន្ត សម្បូរធូធារនិងសុភមង្គលជាងមុន។

លោកអគ្គលេខាបក្ស To Lam និងគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុងហាណូយ មណ្ឌលបោះឆ្នោត
លេខ១ នាព្រឹកថ្ងៃទី៣ ធ្នូ បានជួបសំណេះសំណាល ជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh, Hai Ba Trung, Dong Da ដើម្បីរាយការណ៍ អំពីលទ្ធផលនៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ ក៏ដូចជាស្តាប់យោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោតផងដែរ។ ថ្លែងមតិក្នុងជំនួបនោះ លោកអគ្គលេខា បក្ស To Lam បានសង្កត់ធ្ងន់ថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រទេសជាតិអាចប្រកៀកស្មាជាមួយមហាអំណាចនៃទ្វីបទាំង ៥ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពសុខសាន្ត សម្បូរធូធារនិងសុភមង្គលជាងមុន។ ត្រូវតែប្រមូលផ្តុំធនធានទាំងអស់ ដើម្បីកសាង ប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងខ្លាំង មាំមួន រួមចំណែកដ៏សក្តិសមក្នុងបុព្វហេតុបដិវត្តន៍ពិភពលោក។ លោកអគ្គលេខាបក្ស To Lam បាននិយាយថា គណៈកម្មាធិការមជ្ឈិមបក្ស បានគូសបញ្ជាក់នូវភារកិច្ចបន្ទាន់ មួយចំនួនដូចជា៖ ការពង្រឹងតួនាទីដឹកនាំ កាន់អំណាច និងកម្លាំងប្រយុទ្ធរបស់បក្ស; បង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ; លុបចោលចំណុចកកស្ទះខាងស្ថាប័នសម្រាប់ការអភិវឌ្ឍ ជំរុញដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន; បង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន; ពង្រឹងកម្លាំងពលំនៃផែនមហាសាមគ្គីជាតិទាំងមូល។
លោកអគ្គលេខាបក្ស To Lam ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ ក្រោយសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ - ảnh 2ទិដ្ឋភាពនៃជំនួបសំណេះសំណាល។ (រូបថត៖ VOV)
លោកអគ្គលេខាបក្សបានអះអាងថា បក្សកុម្មុយនិស្តវៀតណាមនឹងបន្តអនុវត្តន៍ យ៉ាងដាច់អហង្ការនូវការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន ការខ្ជះ ខ្ជាយ... ដើម្បីរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឱ្យពិតជាស្អាតស្អំ រឹងមាំ ពិតជាក្បាលម៉ាស៊ីនរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន; មន្ត្រីរដ្ឋការ និងនិយោជិត ត្រូវតែជាអ្នកបម្រើរបស់ប្រជាជនយ៉ាងពិតប្រាកដ៕
  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្ដីពីគោលនយោបាយអនុគ្រោះទិដ្ឋាការនិងការស្នើសុំចូលសញ្ជាតិវៀតណាមឡើងវិញ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្ដីពីគោលនយោបាយអនុគ្រោះទិដ្ឋាការនិងការស្នើសុំចូលសញ្ជាតិវៀតណាមឡើងវិញ

នារសៀលថ្ងៃទី៣១ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋា ភិបាលស្តីពីគោលនយោបាយលើកលែងទិដ្ឋាការឯកតោភាគី និងគោលនយោបាយ អនុគ្រោះទិដ្ឋាការសម្រាប់មុខសញ្ញាមួយចំនួន; ការស្នើសុំចូលសញ្ជាតិវៀតណាមឡើង វិញសម្រាប់ជនជាតិវៀតណាមនៅបរទេស។

Top