ព័ត៌មាន អាស៊ាន+៣ ប្តេជ្ញាធ្វើសមាហរណកម្មសេដ្ឋកិច្ច និងកំណែទម្រង់ WTO 15/07/2025 នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយប្រទេសជប៉ុន ចិន និងសាធារណៈរដ្ឋកូរ៉េ (ASEAN+3, APT) បានអះអាងសារជាថ្មីអំពីការប្តេជ្ញាពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ ក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលកំពុងតែកើនឡើង។ សេចក្តីប្រកាសរបស់ប្រធានអាស៊ានឆ្នាំ ២០២៥ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៦ បានឲ្យដឹងថា បណ្តារដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការអនុម័តលើសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ បណ្តារដ្ឋមន្ត្រីបានអះអាងសារជាថ្មីនូវការប្តេជ្ញាបង្កើតសន្ទុះជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាសាកល្បងផ្នែកពាណិជ្ជកម្មនាពេលបច្ចុប្បន្ន គាំទ្រកំណែទម្រង់ចាំបាច់ដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ ប្រមុខគណៈប្រតិនៃបណ្តាប្រទេសអាស៊ាន+៣ ថតរូបអនុស្សាវរីយ៍ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ រូបថត៖ VNAកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស APT-២៦ ក៏បានសង្កត់ធ្ងន់លើតម្រូវការជំរុញ និងលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូខាងក្រៅ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។ លើសពីនេះ កិច្ចប្រជុំបានបន្តអះអាងសារជាថ្មីនូវការប្តេជ្ញាជំរុញប្រព័ន្ធកសិកម្ម-ស្បៀងអាហារប្រកបដោយនិរន្តរភាព ការកែលម្អសន្តិសុខសុខាភិបាលក្នុងតំបន់ ពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការអាកាសធាតុ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយប្រទេសជប៉ុន ចិន និងសាធារណៈរដ្ឋកូរ៉េ (ASEAN+3, APT) បានអះអាងសារជាថ្មីអំពីការប្តេជ្ញាពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ ក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលកំពុងតែកើនឡើង។ សេចក្តីប្រកាសរបស់ប្រធានអាស៊ានឆ្នាំ ២០២៥ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៦ បានឲ្យដឹងថា បណ្តារដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការអនុម័តលើសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ បណ្តារដ្ឋមន្ត្រីបានអះអាងសារជាថ្មីនូវការប្តេជ្ញាបង្កើតសន្ទុះជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាសាកល្បងផ្នែកពាណិជ្ជកម្មនាពេលបច្ចុប្បន្ន គាំទ្រកំណែទម្រង់ចាំបាច់ដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ ប្រមុខគណៈប្រតិនៃបណ្តាប្រទេសអាស៊ាន+៣ ថតរូបអនុស្សាវរីយ៍ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ រូបថត៖ VNAកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស APT-២៦ ក៏បានសង្កត់ធ្ងន់លើតម្រូវការជំរុញ និងលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូខាងក្រៅ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។ លើសពីនេះ កិច្ចប្រជុំបានបន្តអះអាងសារជាថ្មីនូវការប្តេជ្ញាជំរុញប្រព័ន្ធកសិកម្ម-ស្បៀងអាហារប្រកបដោយនិរន្តរភាព ការកែលម្អសន្តិសុខសុខាភិបាលក្នុងតំបន់ ពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការអាកាសធាតុ៕
អត្ថបទផ្សេងទៀត វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី15/07/2025ព័ត៌មានទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ UNESCO អនុម័តការកែសម្រួលព្រំប្រទល់បេតិកភណ្ឌធម្មជាតិពិភពលោក រួមមានឧទ្យានជាតិចំនួនពីររបស់វៀតណាមនិងឡាវ15/07/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមមហាសន្និបាតបក្ខភាគឃុំ Nghia Tru ខេត្ត Hung Yen15/07/2025ព័ត៌មានលុបបំបាត់ចំណុចកកស្ទះផ្លូវច្បាប់ដើម្បីជំរុញសកម្មភាពផលិតកម្ម និងអាជីវកម្មសម្រាប់សហគ្រាស15/07/2025ព័ត៌មានជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥៖ យុវជនអាណិកជនសរសេរបន្តរឿងសន្តិភាព15/07/2025ព័ត៌មានវៀតណាមឈ្នះមេដាយមាសចំនួន ៤ គ្រឿង ក្នុងការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២៥15/07/2025ព័ត៌មានវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលត្រូវរួមចំណែក ៥% ដល់កំណើនសេដ្ឋកិច្ច15/07/2025ព័ត៌មាន អត្ថបទផ្សេងទៀត