ព័ត៌មាន ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥៖ យុវជនអាណិកជនសរសេរបន្តរឿងសន្តិភាព 15/07/2025 នាថ្ងៃទី ១៤ កក្កដា នៅទីក្រុងហូជីមិញ “ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥” ក្រោមប្រធានបទ “រួមគ្នាសរសេរបន្តរឿងសន្តិភាព” ដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស(ក្រសួងការបរទេស) រៀបចំសម្រាប់គណៈប្រតិភូតំណាងយុវជនអាណិកជនវៀតណាម បានចាប់ផ្តើមសកម្មភាពនៅថ្ងៃដំបូង។ គណៈប្រតិភូចំនួន ១០០នាក់ ជាយុវជននិងនិស្សិតវៀតណាមនៅបរទេសមកពីប្រទេសនិងតំបន់ដែនដីចំនួន៣១ បានទៅទស្សនាកំពង់ផែ Nha Rong - ជាកន្លែងដែលលោកប្រធានហូជីមិញបានចាប់ផ្តើមដំណើរទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ ក្នុងឆ្នាំ ១៩១១; ថ្វាយកម្រងផ្កានិងអុជធូបនៅវិមានលោកប្រធានហូជីមិញ នៅកំពង់ផែ Nha Rong; ទៅទស្សនាសាល Thong Nhat និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi ។យុវជនអាណិកជនវៀតណាមទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជននៅបូជនីយដ្ឋាន Truong Son។ រូបថត៖ NVNONNប្រធានបទ “រួមគ្នាសរសេរបន្តរឿងសន្តិភាព” នៃជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥ គឺជាសារអំពាវនាវឱ្យយុវជនអាណិកជនវៀតណាម រួមដៃគ្នាផ្សព្វផ្សាយតម្លៃជាតិអំពីសន្តិភាព មនុស្សធម៌ ភាពអត់ឱន និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍។ ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-២៦ ខែកក្កដា នៅទីក្រុងហូជីមិញ ខេត្តដាកឡាក់ ក្វាងង៉ៃ ដាណាំង ក្វាងទ្រី ង៉ឺអាន នីញប៊ិញ និងរដ្ឋធានីហាណូយ។ជំរុំរដូវក្តៅវៀតណាមសម្រាប់យុវជនអាណិកជនត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤មក (លើកលែងតែការអាក់ខានរយៈពេល ២ ឆ្នាំដោយសារជំងឺ COVID-១៩)។ ជំរុំរដូវក្តៅគឺជាទីលានលេងកម្សាន្តសម្រាប់យុវជនអាណិកជនវៀតណាម ដើម្បីស្វែងយល់ពីមាតុភូមិ និងប្រទេសជាតិ តភ្ជាប់និងពង្រឹងសាមគ្គីភាពជាមួយជំនាន់យុវ័យនៅទូទាំងប្រទេស; អប់រំប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម រួមចំណែកបំផុសសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងចលនាយុវជនអាណិកជនវៀតណាមឲ្យងាកមកមាតុភូមិ និងប្រទេសជាតិ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាថ្ងៃទី ១៤ កក្កដា នៅទីក្រុងហូជីមិញ “ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥” ក្រោមប្រធានបទ “រួមគ្នាសរសេរបន្តរឿងសន្តិភាព” ដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស(ក្រសួងការបរទេស) រៀបចំសម្រាប់គណៈប្រតិភូតំណាងយុវជនអាណិកជនវៀតណាម បានចាប់ផ្តើមសកម្មភាពនៅថ្ងៃដំបូង។ គណៈប្រតិភូចំនួន ១០០នាក់ ជាយុវជននិងនិស្សិតវៀតណាមនៅបរទេសមកពីប្រទេសនិងតំបន់ដែនដីចំនួន៣១ បានទៅទស្សនាកំពង់ផែ Nha Rong - ជាកន្លែងដែលលោកប្រធានហូជីមិញបានចាប់ផ្តើមដំណើរទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ ក្នុងឆ្នាំ ១៩១១; ថ្វាយកម្រងផ្កានិងអុជធូបនៅវិមានលោកប្រធានហូជីមិញ នៅកំពង់ផែ Nha Rong; ទៅទស្សនាសាល Thong Nhat និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi ។យុវជនអាណិកជនវៀតណាមទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជននៅបូជនីយដ្ឋាន Truong Son។ រូបថត៖ NVNONNប្រធានបទ “រួមគ្នាសរសេរបន្តរឿងសន្តិភាព” នៃជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥ គឺជាសារអំពាវនាវឱ្យយុវជនអាណិកជនវៀតណាម រួមដៃគ្នាផ្សព្វផ្សាយតម្លៃជាតិអំពីសន្តិភាព មនុស្សធម៌ ភាពអត់ឱន និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍។ ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-២៦ ខែកក្កដា នៅទីក្រុងហូជីមិញ ខេត្តដាកឡាក់ ក្វាងង៉ៃ ដាណាំង ក្វាងទ្រី ង៉ឺអាន នីញប៊ិញ និងរដ្ឋធានីហាណូយ។ជំរុំរដូវក្តៅវៀតណាមសម្រាប់យុវជនអាណិកជនត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤មក (លើកលែងតែការអាក់ខានរយៈពេល ២ ឆ្នាំដោយសារជំងឺ COVID-១៩)។ ជំរុំរដូវក្តៅគឺជាទីលានលេងកម្សាន្តសម្រាប់យុវជនអាណិកជនវៀតណាម ដើម្បីស្វែងយល់ពីមាតុភូមិ និងប្រទេសជាតិ តភ្ជាប់និងពង្រឹងសាមគ្គីភាពជាមួយជំនាន់យុវ័យនៅទូទាំងប្រទេស; អប់រំប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម រួមចំណែកបំផុសសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងចលនាយុវជនអាណិកជនវៀតណាមឲ្យងាកមកមាតុភូមិ និងប្រទេសជាតិ៕
អត្ថបទផ្សេងទៀត វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី15/07/2025ព័ត៌មានទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ UNESCO អនុម័តការកែសម្រួលព្រំប្រទល់បេតិកភណ្ឌធម្មជាតិពិភពលោក រួមមានឧទ្យានជាតិចំនួនពីររបស់វៀតណាមនិងឡាវ15/07/2025ព័ត៌មានអាស៊ាន+៣ ប្តេជ្ញាធ្វើសមាហរណកម្មសេដ្ឋកិច្ច និងកំណែទម្រង់ WTO15/07/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមមហាសន្និបាតបក្ខភាគឃុំ Nghia Tru ខេត្ត Hung Yen15/07/2025ព័ត៌មានលុបបំបាត់ចំណុចកកស្ទះផ្លូវច្បាប់ដើម្បីជំរុញសកម្មភាពផលិតកម្ម និងអាជីវកម្មសម្រាប់សហគ្រាស15/07/2025ព័ត៌មានវៀតណាមឈ្នះមេដាយមាសចំនួន ៤ គ្រឿង ក្នុងការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ ២០២៥15/07/2025ព័ត៌មានវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលត្រូវរួមចំណែក ៥% ដល់កំណើនសេដ្ឋកិច្ច15/07/2025ព័ត៌មាន អត្ថបទផ្សេងទៀត