ព័ត៌មាន ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥៖ យុវជនអាណិកជនសរសេរបន្តរឿងសន្តិភាព 15/07/2025 នាថ្ងៃទី ១៤ កក្កដា នៅទីក្រុងហូជីមិញ “ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥” ក្រោមប្រធានបទ “រួមគ្នាសរសេរបន្តរឿងសន្តិភាព” ដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស(ក្រសួងការបរទេស) រៀបចំសម្រាប់គណៈប្រតិភូតំណាងយុវជនអាណិកជនវៀតណាម បានចាប់ផ្តើមសកម្មភាពនៅថ្ងៃដំបូង។ គណៈប្រតិភូចំនួន ១០០នាក់ ជាយុវជននិងនិស្សិតវៀតណាមនៅបរទេសមកពីប្រទេសនិងតំបន់ដែនដីចំនួន៣១ បានទៅទស្សនាកំពង់ផែ Nha Rong - ជាកន្លែងដែលលោកប្រធានហូជីមិញបានចាប់ផ្តើមដំណើរទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ ក្នុងឆ្នាំ ១៩១១; ថ្វាយកម្រងផ្កានិងអុជធូបនៅវិមានលោកប្រធានហូជីមិញ នៅកំពង់ផែ Nha Rong; ទៅទស្សនាសាល Thong Nhat និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi ។យុវជនអាណិកជនវៀតណាមទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជននៅបូជនីយដ្ឋាន Truong Son។ រូបថត៖ NVNONNប្រធានបទ “រួមគ្នាសរសេរបន្តរឿងសន្តិភាព” នៃជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥ គឺជាសារអំពាវនាវឱ្យយុវជនអាណិកជនវៀតណាម រួមដៃគ្នាផ្សព្វផ្សាយតម្លៃជាតិអំពីសន្តិភាព មនុស្សធម៌ ភាពអត់ឱន និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍។ ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-២៦ ខែកក្កដា នៅទីក្រុងហូជីមិញ ខេត្តដាកឡាក់ ក្វាងង៉ៃ ដាណាំង ក្វាងទ្រី ង៉ឺអាន នីញប៊ិញ និងរដ្ឋធានីហាណូយ។ជំរុំរដូវក្តៅវៀតណាមសម្រាប់យុវជនអាណិកជនត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤មក (លើកលែងតែការអាក់ខានរយៈពេល ២ ឆ្នាំដោយសារជំងឺ COVID-១៩)។ ជំរុំរដូវក្តៅគឺជាទីលានលេងកម្សាន្តសម្រាប់យុវជនអាណិកជនវៀតណាម ដើម្បីស្វែងយល់ពីមាតុភូមិ និងប្រទេសជាតិ តភ្ជាប់និងពង្រឹងសាមគ្គីភាពជាមួយជំនាន់យុវ័យនៅទូទាំងប្រទេស; អប់រំប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម រួមចំណែកបំផុសសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងចលនាយុវជនអាណិកជនវៀតណាមឲ្យងាកមកមាតុភូមិ និងប្រទេសជាតិ៕

នាថ្ងៃទី ១៤ កក្កដា នៅទីក្រុងហូជីមិញ “ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥” ក្រោមប្រធានបទ “រួមគ្នាសរសេរបន្តរឿងសន្តិភាព” ដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស(ក្រសួងការបរទេស) រៀបចំសម្រាប់គណៈប្រតិភូតំណាងយុវជនអាណិកជនវៀតណាម បានចាប់ផ្តើមសកម្មភាពនៅថ្ងៃដំបូង។ គណៈប្រតិភូចំនួន ១០០នាក់ ជាយុវជននិងនិស្សិតវៀតណាមនៅបរទេសមកពីប្រទេសនិងតំបន់ដែនដីចំនួន៣១ បានទៅទស្សនាកំពង់ផែ Nha Rong - ជាកន្លែងដែលលោកប្រធានហូជីមិញបានចាប់ផ្តើមដំណើរទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ ក្នុងឆ្នាំ ១៩១១; ថ្វាយកម្រងផ្កានិងអុជធូបនៅវិមានលោកប្រធានហូជីមិញ នៅកំពង់ផែ Nha Rong; ទៅទស្សនាសាល Thong Nhat និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi ។យុវជនអាណិកជនវៀតណាមទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជននៅបូជនីយដ្ឋាន Truong Son។ រូបថត៖ NVNONNប្រធានបទ “រួមគ្នាសរសេរបន្តរឿងសន្តិភាព” នៃជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥ គឺជាសារអំពាវនាវឱ្យយុវជនអាណិកជនវៀតណាម រួមដៃគ្នាផ្សព្វផ្សាយតម្លៃជាតិអំពីសន្តិភាព មនុស្សធម៌ ភាពអត់ឱន និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍។ ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-២៦ ខែកក្កដា នៅទីក្រុងហូជីមិញ ខេត្តដាកឡាក់ ក្វាងង៉ៃ ដាណាំង ក្វាងទ្រី ង៉ឺអាន នីញប៊ិញ និងរដ្ឋធានីហាណូយ។ជំរុំរដូវក្តៅវៀតណាមសម្រាប់យុវជនអាណិកជនត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤មក (លើកលែងតែការអាក់ខានរយៈពេល ២ ឆ្នាំដោយសារជំងឺ COVID-១៩)។ ជំរុំរដូវក្តៅគឺជាទីលានលេងកម្សាន្តសម្រាប់យុវជនអាណិកជនវៀតណាម ដើម្បីស្វែងយល់ពីមាតុភូមិ និងប្រទេសជាតិ តភ្ជាប់និងពង្រឹងសាមគ្គីភាពជាមួយជំនាន់យុវ័យនៅទូទាំងប្រទេស; អប់រំប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម រួមចំណែកបំផុសសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងចលនាយុវជនអាណិកជនវៀតណាមឲ្យងាកមកមាតុភូមិ និងប្រទេសជាតិ៕