• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញអុជធូបទានរំលឹកដល់វិញ្ញាណក្ខ័ន្ធបុព្វការីជន និង អ្នកដែលមានទេពកោសល្យចំពោះប្រទេសជាតិនៅព្រះបរមរាជរាំងThang Long

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ អុជធូបទានរំលឹកដល់វិញ្ញានក្ខ័ន្ធបុព្វការីជន និងអ្នកដែលមានទេពកោសល្យចំពោះប្រទេសជាតិនៅមណ្ឌលកេរ្កិ៍ដំណែលព្រះបរមរាជរាំង Thang Long នៅទីក្រុងហាណូយ។
 

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ អុជធូបទានរំលឹកដល់វិញ្ញានក្ខ័ន្ធបុព្វការីជន និងអ្នកដែលមានទេពកោសល្យ
 
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញជូនពរបុណ្យតេតដល់កម្មាភិបាល បុគ្គលិក និងកម្មករនៃមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long - ហាណូយ


នៅចំពោះមុខ វិញ្ញានក្ខ័ន្ធបុព្វការីជន និងអ្នកដែលមានទេពកោសនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានប្តេជ្ញាចិត្តពង្រីកប្រពៃណីវប្បធម៌ វីរភាពរបស់ Thang Long - ហាណូយ និងរាល់តម្លៃដ៏ថ្លៃថ្លារបស់ប្រទេសជាតិ; ពូនជ្រុំផែនមហាសាមគ្គីជាតិឲ្យកាន់តែខ្លាំងមាំមួន; កសាងរដ្ឋធានីឲ្យកាន់តែស្រស់បំព្រង សម្បូធូធារ អរិយធម៌ ទំនើប និងខិតខំប្រឹងប្រែងដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិតតេយ្យ សមភាព អរិយធម៌។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញជូនពរបុណ្យតេតដល់កម្មាភិបាល បុគ្គលិក និងកម្មករនៃមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long - ហាណូយ។ លោកអគ្គលេខាបក្ស មានគោលបំណងថា កម្មាភិបាល បុគ្គលិក និងកម្មករគ្រប់រូបពង្រីកប្រពៃណីទទួលខុសត្រូវខ្ពស់បំផុត រួមកម្លាំងកាយចិត្តថែរក្សា អភិរក្ស និងពង្រីករាល់តម្លៃប្រវត្តិសាស្ត្រវប្បធម៌របស់មណ្ឌលបេតិកភណ្ឌ ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top