• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅរដ្ឋធានីហាណូយ

កត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះមតិយោបល់របស់ម្ចាស់ឆ្នោត លោកអគ្គ លេខាបក្ស Nguyen Phu Trong បានមានប្រសាសន៍ថា មតិយោបល់ទាំងនេះនឹងត្រូវ បានសមាជិករដ្ឋសភាបូកសរុបហើយ ផ្ញើរទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះ ស្រាយក្នុងពេលឆាប់ៗ។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅរដ្ឋធានីហាណូយ។ (រូបថត៖ VOV)

អនុវត្តន៍កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ ឆ្នោតនៅខ័ណ្ឌ Ba Dinh Dong Da និង Hai Ba Trung រដ្ឋធានីហាណូយតាមទម្រង់ ដោយផ្ទាល់ផងនិងតាមអនឡាញផង។

ម្ចាស់ឆ្នោតបានវាយតម្លៃថា សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ មាន ការផ្លាស់ប្ដូរថ្មី និងការកែលម្អជាច្រើន ក្នុងប្រតិបត្តិការរបស់រដ្ឋសភា។ ការពិភាក្សា ប្រព្រឹត្តទៅយ៉ាងស្មោះត្រង់ យកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ ហើយ ផ្ដោតសំខាន់ទៅលើកង្វល់រួមរបស់ម្ចាស់ឆ្នោត។ ម្ចាស់ឆ្នោតមានបំណងថា រដ្ឋសភា បន្តលើកកំពស់គុណភាពនៃការឃ្លាំមើលការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា និងប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ; បង្កើនការងារអធិការកិច្ច សវនកម្ម បង្ការប្រឆាំងអំពើ ពុករលួយ អំពើអសកម្មក្នុងការវិនិយោគ; បង្កើនការវិនិយោគលើប្រព័ន្ធសុខាភិបាល ថ្នាក់មូលដ្ឋាន សំដៅរួមចំណែកឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព។

កត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះមតិយោបល់របស់ម្ចាស់ឆ្នោត លោកអគ្គ លេខាបក្ស Nguyen Phu Trong បានមានប្រសាសន៍ថា មតិយោបល់ទាំងនេះនឹងត្រូវ បានសមាជិករដ្ឋសភាបូកសរុបហើយ ផ្ញើរទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះ ស្រាយក្នុងពេលឆាប់ៗ។ នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជម្ងឺកូវីដ-១៩ លោក អគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យរដ្ឋបាលទីក្រុងហាណូយនិងប្រជាជន អនុវត្តការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតឲ្យមានប្រសិទ្ធភាព ព្រមទាំងផ្ដោតសំខាន់ទៅលើការជំរុញខ្លាំងប្រតិបត្តិការសេដ្ឋកិច្ច រក្សារឹងមាំសន្តិសុខនយោបាយ សណ្ដាប់ ធ្នាប់ និងសុវត្ថិភាពសង្គមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top