• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមុន សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥

អនុវត្តន៍កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ នាព្រឹកថ្ងៃទី ១២ ឧសភា អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong និងគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ ១ បានចុះជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅ ខ័ណ្ឌ Dong Da, Ba Dinh និង Hai Ba Trung។
  លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុងហាណូយ។ (រូបថត៖ VOV)  

សន្និសីទនេះប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់មុខ គួបផ្សំនឹងការផ្សាយតាមបណ្តាញអនឡាញ ពីទីស្នាក់ការខ័ណ្ឌ Dong Da ដល់ សាល ប្រជុំចំនួន៥៦កន្លែង នៅតាមខ័ណ្ឌ Ba Dinh និង Hai Ba Trung ដោយមានការចូលរួម ពីសំណាក់ម្ចាស់ឆ្នោតជាង ១២០០ នាក់លើភូមិសាស្ត្រខ័ណ្ឌទាំង៣។

ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្ដាប់មតិ យោបល់របស់ម្ចាស់ឆ្នោតដើម្បីលើកកំពស់គុណភាពប្រតិបត្តិការរបស់គណៈប្រតិភូ សមាជិករដ្ឋសភាទីក្រុងហាណូយ និងរដ្ឋសភានីតិកាលទី ១៥។

និយាយអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម លោកអគ្គលេខា បក្ស Nguyen Phu Trong បានឲ្យដឹងថា នៅសន្និបាតមជ្ឈិមលើកទី៥ដែលទើបតែបាន បញ្ចប់នាពេលថ្មីៗនេះ មជ្ឈិមបានឯកភាពជាឯកច្ឆ័ន្ទ ក្នុងការបង្កើតគណៈកម្មាធិការ ដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មថ្នាក់ខេត្ត ដើម្បីបន្តពង្រីកលទ្ធ ផលដែលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមក បង្កើតឯកភាព ការតភ្ជាប់ ជាមួយនឹងខេត្ត-ក្រុងចំនួន ៦៣ ទូទាំងប្រទេស រួមចំណែកបង្ការ ទប់ស្កាត់ និងរក ឃើញករណីពុករលួយ ករណីអសកម្មនិងខ្ជះខ្ជាយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top