• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ទីក្រុងហាណូយត្រូវការមានចក្ខុវិស័យរយៈពេលវែងឲ្យបានសក្តិសមនឹងឋានៈ តួនាទីនិងសក្តានុពលដែលមានស្រាប់

ក្នុងឱកាសរំលឹកខួបលើកទី ៩២ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្សភាគ រដ្ឋអំណាច កងទ័ព និងប្រជាជននៃរដ្ឋធានីហាណូយ នៅទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុងហាណូយ។
 

លោកអគ្គលេខាបក្ស Nguyen Phu Trong ចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់កម្មករនៅទីក្រុងហាណូយ។ (រូបថត៖ VOV)


ជូនពរបក្សភាគ កងទ័ព និងប្រជាជនរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ឆ្នាំ ២០២១ដ៏ពោរពេញទៅដោយការប្រែប្រួល ទើបតែបានបញ្ចប់ជាមួយនឹងព្រឹត្ដិការណ៍និងសញ្ញសម្គាល់គួរឱ្យចងចាំជាច្រើន ប៉ុន្តែក្រោមការដឹកនាំរបស់បក្ស ការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូល កងទ័ពទាំងមូល វៀតណាមបានជំនះលើការលំបាក និងបញ្ហាប្រឈមជាច្រើន សម្រេចបានសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យ ក្នុងនោះមានការរួមចំណែករបស់បក្សភាគ រដ្ឋអំណាច និងប្រជាជនរដ្ឋធានី។ ទោះជាយ៉ាងណាក៏ដោយ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានក្រើនរំលឹកផងដែរថា ទីក្រុងត្រូវតែមានទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ។ លោកអគ្គលេខាបក្ស បានស្នើថា ទីក្រុងគួរតែបន្តពិភាក្សា ដាក់ចេញដំណោះស្រាយជាក់ស្តែងជាច្រើនជាមួយនឹងចក្ខុវិស័យរយៈពេលវែងជាងទៀត ដើម្បីសក្តិសមនឹងឋានៈ សារសំខាន់ និងប្រៀបខ្លាំងដែលមានស្រាប់ ដើម្បីកសាងរដ្ឋធានីឱ្យកាន់តែសម្បូររុងរឿង ស្រស់ស្អាត អារិយ្យធម៌ និងទំនើប។
 

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ទីក្រុងហាណូយត្រូវការមានចក្ខុវិស័យរយៈពេលវែងឲ្យបានសក្តិសមនឹងឋានៈ តួនាទីនិងសក្តានុពលដែលមានស្រាប់។ (រូបថត៖ VOV)


តាងនាមបក្សភាគ រដ្ឋអំណាច កងទ័ព និងប្រជាជននៃរដ្ឋធានី លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានបញ្ជាក់ថា លោកនឹងបញ្ចូលសេចក្តីណែនាំរបស់លោកអគ្គលេខាបក្សទៅក្នុងកម្មវិធី និងផែនការការងារ ព្រមទាំងពង្រីកប្រពៃណីសាមគ្គីភាព ការប្តេជ្ញាចិត្តដោយឆន្ទៈខ្ពស់បំផុត ដើម្បីអនុវត្តន៍គោលដៅនៃការកសាងរដ្ឋធានីឲ្យកាន់តែសម្បូររុងរឿង ស្រស់ស្អាត អរិយ្យធម៌ និងទំនើប ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សន្និសីទប្រចាំឆ្នាំរបស់លេខា​គណៈកម្មាធិការ​បក្ស​នៃ​ខេត្តចំនួន ៤ នៅវៀតណាម និងលេខាគណៈកម្មាធិការ​បក្សខេត្ត Yunnan (ចិន)

សន្និសីទប្រចាំឆ្នាំរបស់លេខា​គណៈកម្មាធិការ​បក្ស​នៃ​ខេត្តចំនួន ៤ នៅវៀតណាម និងលេខាគណៈកម្មាធិការ​បក្សខេត្ត Yunnan (ចិន)

នាព្រឹកថ្ងៃទី ១២ មិថុនា នៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន សន្និសីទប្រចាំឆ្នាំលើកទី ៤ បានប្រព្រឹត្តទៅរវាងលេខាគណៈកម្មាធិការបក្សនៃខេត្តចំនួន ៤ របស់វៀតណាមរួមមាន៖ Ha Giang, Lao Cai, Lai Chau និង Dien Bien ជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan ប្រទេសចិន។

Top