• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

នាព្រឹកថ្ងៃទី ១១ តុលា យន្តហោះដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យនូវ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត (ស.ប.ប) កូរ៉េ និងចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតបក្សពលករកូរ៉េ។

លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់ជូនអគ្គលេខាបក្ស ប្រធានរដ្ឋស.ប.បកូរ៉េ លោក គីម ជុងអ៊ុន សៀវភៅរូបថតដែលមានចំណងជើងថា “មិត្តភាពកក់ក្ដៅរវាងវៀតណាម-ស.ប.បកូរ៉េ”។ (រូបថត៖ VNA)

 

ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំកំពូលនៃបក្សទាំងពីរ ប្រទេសទាំងពីរបានពិភាក្សា និងកំណត់ទិសដៅ វិធានការសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យ អភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង ស្របតាមផលប្រយោជន៍ និងសេចក្តី ប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធ រួមចំណែក ដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
កាលពីយប់ ថ្ងៃទី ១០ តុលា លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីព្យុហយាត្រាដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាបង្កើតបក្សពលករកូរ៉េ (១០ តុលា ១៩៤៥ - ១០ តុលា ២០២៥) ដែលប្រព្រឹត្ត ទៅនៅទីលាន Kim Il Sung រដ្ឋធានីព្យុងយ៉ាង។
អញ្ជើញថ្លែងសុន្ទរកថានៅពិធីនេះ អគ្គលេខាបក្ស និងជាប្រធានគណៈកម្មការ កិច្ចការរដ្ឋស.ប.បកូរ៉េ លោក គីម ជុងអ៊ុន បានអះអាងថា បក្សពលករកូរ៉េ ជានិច្ចកាល ចាត់ទុកបុព្វហេតុសង្គមនិយម ដែលប្រជាជនបានជ្រើសរើស និងឆ្ពោះទៅរកដូចរបស់ ខ្លួនឯងអញ្ចឹង ព្រមទាំងសំដែងថា ប្រជាជនស.ប.បកូរ៉េនឹងចងចាំ ដឹងគុណជានិច្ចនិរន្តរ៍ ចំពោះកងទ័ពដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីប្រវត្តិសាស្ត្រដ៏មហិមារនៃ មាតុភូមិ ដើម្បីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ប្រទេសជាតិ និងសមិទ្ធិផល បដិវត្តន៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់កូរ៉េខាងជើង និងចូលរួមខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង (១០ តុលា ១៩៤៥ - ១០ តុលា ២០២៥) នាថ្ងៃទី ១០ តុលា នៅទីក្រុងព្យុងយ៉ាង អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញជួបសន្ទនាជាមួយប្រធានបក្សរួបរួមរុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខ សហព័ន្ធរុស្ស៊ី លោក Dmitry Medvedev។

Top