• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយកម្មាភិបាលបដិវត្តន៍ជើងចាស់

ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកនិងការលះបង់ដ៏ធំធេងរបស់កម្មាភិបាលបដិវត្តន៍ជើងចាស់ អតីតសមាជិក គណៈកម្មាធិការមជ្ឈិមបក្ស អតីតថ្នាក់ដឹកនាំបណ្ដាស្ថាប័នរបស់បក្ស រណសិរ្សមាតុភូមិ វៀតណាម និងអង្គការនយោបាយសង្គមមជ្ឈិមផងដែរ។
ទិដ្ឋភាពនៅពិធីជួបសំណេះសំណាល។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៨ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មាភិបាលបដិវត្តន៍ជើងចាស់ អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិមុនៗ អតីតថ្នាក់ដឹកនាំគណៈកម្មាធិការនិងស្ថាប័នរបស់បក្ស រណសិរ្សមាតុភូមិ និងអង្គការ នយោបាយសង្គមមជ្ឈិម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។ អញ្ជើញចូលរួមក៏មានលោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ផងដែរ។ 

ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតំលៃខ្ពស់ចំពោះការ រួមចំណែកនិងការលះបង់ដ៏ធំធេងរបស់កម្មាភិបាលបដិវត្តន៍ជើងចាស់ អតីតសមាជិក គណៈកម្មាធិការមជ្ឈិមបក្ស អតីតថ្នាក់ដឹកនាំបណ្ដាស្ថាប័នរបស់បក្ស រណសិរ្សមាតុភូមិ វៀតណាម និងអង្គការនយោបាយសង្គមមជ្ឈិមផងដែរ។ ជម្រាបជូនអំពីស្ថានភាព ប្រទេសជាតិ ចែករំលែកអំពីឱកាស គុណសម្បត្តិ និងបញ្ហាប្រឈមរបស់ប្រទេសជាតិ នាបច្ចុប្បន្ន លោកអគ្គលេខាបក្ស តូ ឡឹម បានសម្តែងគោលបំណងថា នាពេលខាងមុខ ប្រតិភូទាំងអស់ដែលអញ្ជើញចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ នឹងបន្តពង្រីកប្រពៃណីដ៏ថ្លៃថ្លា រួមវិភាគទានទេពកោសល្យ បញ្ញា ដើម្បីរួមដំណើរជាមួយបក្ស មាតុភូមិ និងប្រជាជន ប្តេជ្ញាកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើននិងសុភមង្គល ក្នុងយុគសម័យថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

បន្តកម្មវិធីនៃមហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នៅព្រឹកថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយគណៈប្រតិភូលើប្រធានបទ "សហជីពវៀតណាម រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការលើកកំពស់ផលិតភាពការងារ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់"។

Top