អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការបក្សរដ្ឋសភា និងគណៈកម្មាធិការបក្សរដ្ឋាភិបាលដឹកនាំឲ្យបំពេញបន្ថែមគម្រោងច្បាប់ចាំបាច់មួយចំនួនទៅក្នុងកម្មវិធីនីតិប្បញ្ញត្តិឆ្នាំ ២០២៥ របស់រដ្ឋសភា ដែលត្រូវអនុម័តក្នុងសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ ដើម្បីដោះស្រាយបញ្ហានានា ទាក់ទងនឹងច្បាប់។
“ខ្ញុំស្នើឲ្យគណៈកម្មាធិការបក្សរដ្ឋសភា គណៈកម្មាធិការបក្សរដ្ឋាភិបាល និងគណៈកម្មាធិការបក្សនៃក្រសួង ស្ថាប័ននានា បន្តដឹកនាំការអនុវត្តប្រកបដោយសមកាលកម្មរាល់ដំណោះស្រាយ ដើម្បីលើកកំពស់គុណភាពនៃការពិនិត្យឯកសារ សេចក្តីព្រាង ការវាយតម្លៃ ការអនុម័តគម្រោង និងសេចក្តីព្រាងឯកសារច្បាប់ រួមជាមួយនឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ។ ត្រូវជ្រួតជ្រៀបនិងអនុវត្តន៍យ៉ាងម៉ឺងមាត់ការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ ដែលបានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ៦៦ ដោយកំណត់ការកសាង សុក្រិត ស្ថប័ន ច្បាប់ និងឃ្លាំមើលការប្រតិបត្តិច្បាប់ដោយចាត់ទុកនេះជាភារកិច្ចជាប្រចាំរបស់ប្រសួង ស្ថាប័នមជ្ឈឹម”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម។
អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការបក្សរដ្ឋាភិបាលដឹកនាំគណៈកម្មាធិការបក្សក្រសួងហិរញ្ញវត្ថុ បន្តស្រាវជ្រាវនិងស្នើឱ្យបំពេញក្របខ័ណ្ឌច្បាប់ប្រកបដោយសមកាលកម្ម ជាក់ស្តែងស្របតាមច្បាប់ទីផ្សារ ទន្ទឹមនឹងនោះធានាការដឹកនាំ ត្រួតពិនិត្យ និងបង្កើតតួនាទីរបស់រដ្ឋក្នុងការកៀរគរធនធានប្រកបដោយប្រសិទ្ធភាព បង្កើតសន្ទុះឈានមុខគេ បម្រើឱ្យគោលដៅនៃកំណើនសេដ្ឋកិច្ចពីរខ្ទង់ដំណាក់កាល ២០២៦- ២០៣០៕