• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានាធិបតីអាមេរិក J.Biden ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងទី ៣៩ កិច្ចប្រជុំកំពូលពាក់ព័ន្ធនានារវាងអាស៊ាន និងបណ្ដាដៃគូ ដែលបានរៀបចំឡើងតាមអនឡាញចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ តុលា។

ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ថ្លែងនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក (រូបថត៖ រ៉យទ័រ)


ស្ថានទូតអាមេរិកប្រចាំនៅប្រទេសប្រ៊ុយណេបានប្រកាសថា ប្រធានាធិបតី អាមេរិកលោក Joe Biden បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) – សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែតុលាតាមអនឡាញ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងទី ៣៩ កិច្ចប្រជុំកំពូលពាក់ព័ន្ធនានារវាងអាស៊ាន និងបណ្ដាដៃគូ ដែលបានរៀបចំឡើងតាមអនឡាញចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ តុលា។ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញការបង្កើនទំនាក់ទំនងជាមួយអាស៊ាន រួមជាមួយការប្រដេញតាមកិច្ចសហប្រតិបត្តិការមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកជាមួយប្រទេសជប៉ុន អូស្ត្រាលី និងឥណ្ឌាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top