
លោក Le Quoc Phong លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនបានបំពាក់អាំងស៊ីន យុវជនលេចធ្លោធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ
ក្នុងឱកាសរំលឹកខួបលើកទី១២៨ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ - ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨) នោះ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំពិធីលើកសរសើរ យុវជនលេចធ្លោទូទាំងប្រទេសដែលប្រតិបត្តិការពាក្យទូន្មានរបស់លោកប្រធានហូជីមិញ។
ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម លោក Vo Van Thuong បានលើកសរសើរនិងទទួលស្គាល់រាល់ការរួមវិភាគទានដ៏ធំ ធេងរបស់យុវជនទូទាំងប្រទេស ចំពោះចលនាសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ នាពេលកន្លងទៅលើគ្រប់វិស័យ។ ស្តីពីទិសដៅនាពេលខាងមុខ លោក Vo Van Thuong បានឲ្យដឹងថា៖ “បន្តអនុវត្តចលនាសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទលោកប្រធានហូជីមិញ ដោយផ្សាភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មី ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃកិច្ចការអប់រំសតិអារម្មណ៍បដិវត្តន៍ សីលធម៌ ផ្នត់រស់នៅខាងវប្បធម៌សម្រាប់យុវជនជំទង់និង កុមារ។ ត្រូវលើកកម្ពស់កម្លាំងតស៊ូឲ្យមជ្ឈដ្ឋានវ័យក្មេង ចំពោះមុខសភាពការអវិជ្ជមានក្នុងសង្គម និងការបំផ្លាញ់ការពិត របស់កម្លាំងអមិត្ត ដើម្បីយុវជនជំទង់និងកុមារ មានការយល់ដឹងត្រឹមត្រូវជាង ចំពោះបញ្ហានយោបាយសង្គមផងដែរ”។
ក្នុងឱកាសនេះដែរ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ រដ្ឋអំណាចនិងប្រជាជនស្រុកកោះ Hoang Sa ខេត្ត Khanh Hoa ក៏បានរៀបចំពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ តំណាងទាំងអស់ បានអះអាងនូវការ ប្តេជ្ញាចិត្ត ការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុ ប្រទេសនិងរួមចំណែកស្ថាបនាប្រទេសជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម