ព័ត៌មាន
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីអាមេរិកលោក Joe Biden
អញ្ជើញថ្លែងមតិក្នុងពិធីលៀងសាយភោជន៍ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងអាមេរិកមិនធ្លាប់មានការអភិវឌ្ឍដ៏ល្អប្រសើរដូចសព្វថ្ងៃនេះឡើយ។ នេះពិតជាគំរូមួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិស្ដីពីការកសាងទំនាក់ទំនងក្រោយសង្គ្រាម។ លទ្ធផលនេះគឺបានមកពីការខិតខំប្រឹងប្រែងរួមគ្នាដើម្បីជម្នះលើបញ្ហាប្រឈម និង ការឡើងចុះនៃប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់។ ប្រធានរដ្ឋ លោក Vo Van Thuong មានជំនឿយ៉ាងមុតមាំថា ការបន្តប្រវត្តិសាស្ត្រដ៏យូរលង់នៃទំនាក់ទំនងវៀតណាម - អាមេរិក ជាមួយទំនុកចិត្ត ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក ជាមួយនឹងសន្ទុះថ្មីដែលប្រទេសទាំងពីរបានបង្កើតឡើងក្នុងអំឡុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានាធិបតី Joe Biden ទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិកនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងជាក់ស្ដែង។
ជាការឆ្លើយតប លោកប្រធានាធិបតីអាមេរិក Joe Biden បានសង្កត់ធ្ងន់ពីការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរដើម្បី "ចាប់យកសក្តានុពលនៃអនាគត" ។ លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្ពោះទៅមុខជាមួយគ្នា រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងទទួលយកអនាគតរួមគ្នា។
មុននេះ នារសៀលថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ផងដែរ៕