• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបលោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកអាកាសធាតុ

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងនៅទីក្រុងហាណូយ) នៅទីក្រុង San Francisco ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទទួលជួបបេសកជនពិសេសប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣។
លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបលោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកអាកាសធាតុ។ រូបថត៖ Thong Nhat/TTXVN

នៅទីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានបញ្ជាក់ថា វៀតណាមមានបំណងសហការជាមួយសហរដ្ឋអាមេរិកលើវិស័យទាំងនេះស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចសង្គមរបស់វៀតណាម បំពេញផលប្រយោជន៍និងការយកចិត្តទុកដាក់របស់ប្រជាជននៃប្រទេសទាំងពីរ។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមកំពុងបន្តអនុវត្តវិធានការគ្រប់ជ្រុងជ្រោយ និងខ្លាំងក្លា ដើម្បីជំរុញកំណើនបៃតង និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ក្នុងនោះមានការអនុម័តផែនការអភិវឌ្ឍន៍អគ្គិសនីជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយផ្តោតលើការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញ និងថាមពលថ្មី សំដៅឆ្ពោះទៅការបំភាយសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ លោកប្រធានរដ្ខសង្ឃឹមថា ភាគីអាមេរិកនឹងបន្តជួយសម្រួលបន្ថែមទៀតដល់ការអនុវត្តគម្រោងនានាដើម្បីគាំទ្រការផ្លាស់ប្តូរថាមពល ពង្រីកសក្តានុពលថាមពលកកើតឡើងវិញរបស់វៀតណាម និងរួមចំណែកធានាសុវត្ថិភាពថាមពលរយៈពេលវែង។

រីឯខ្លួនវិញ បេសកជនពិសេសលោក John Kerry បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ជានិច្ចកាលគោរពនូវទំនាក់ទំនងជាមួយវៀតណាម និងគាំទ្រវៀតណាមក្នុងការដើរតួនាទីយ៉ាងសកម្ម និងសំខាន់នៅក្នុងតំបន់។ លោក John Kerry បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រវៀតណាមក្នុងការលើកកម្ពស់សមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ គ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព; គាំទ្រលើកកំពស់សមត្ថភាពគ្រប់គ្រងក្នុងវិស័យបរិស្ថាន សមស្របនឹងវៀតណាម; ជួយបង្កើនលទ្ធភាពធន់សម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់ដីសណ្ដទន្លេ Cuu Long

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

ពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិ​ដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត

Top