• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ នាព្រឹកថ្ងៃទី៣០ ខែមករា លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន។

លោកប្រធានរដ្ឋ Vo Van Thuong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Ferdinand Romualdez Marcos Jr. សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ប្រទេសវៀតណាមក្នុងនាមជាប្រធានាធិបតីហ្វីលីពីន ហើយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចដ៏មានអត្ថន័យសំខាន់ រួមចំណែកបង្កើតកម្លាំងចលករថ្មីដើម្បីអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀត​ណាម - ហ្វីលីពីន  ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៥ និង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៦។

លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. បានអះអាងថា វៀតណាមបន្តជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ហ្វីលីពីនក្នុងអាស៊ាន ព្រមទាំងមានបំណងចង់ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព។

លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមជួបពិភាក្សាការងារជាមួយលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ រូបថត៖ VNA

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក ជាពិសេសបន្ទាប់ពីដំឡើង​ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៥។ ទំនាក់ទំនងនយោបាយ និងការទូតត្រូវបានពង្រឹងកាន់តែខ្លាំងឡើងតាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ យន្តការសហប្រតិបត្តិការទ្វេភាគីត្រូវបានដាក់ពង្រាយប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ១០ ពាន់​លាន​ដុល្លារ នាពេលឆាប់ៗ បង្កើតលក្ខណៈងាយស្រួលសម្រាប់ការនាំចេញ និងនាំចូលទំនិញដែលភាគីទាំងពីរមានសក្ដានុពលនិងប្រៀបខ្លាំងដូចជា ជលផល ផ្លែឈើ បន្លែជាដើម...។ ឆ្លៀតឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ ​ លើកទឹកចិត្តឱ្យធុរកិច្ចនៃប្រទេសទាំងពីរវិនិយោគលើវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យាកែច្នៃ កសិកម្មបច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ ប្រេង និងឧស្ម័ន...; ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មី និងសំខាន់ៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ និងការពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់...

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការសមុទ្រនិងមហាសមុទ្រ។ ភាគីទាំងពីរឯកភាពសហការក្នុងការលើកកម្ពស់សមត្ថភាពទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មដោយប្រើបច្ចេកវិទ្យាខ្ពស់។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជាការអប់រំ វប្បធម៌ និងទេសចរណ៍ រួមទាំងការបើកជើងហោះហើរត្រង់បន្ថែមទៀតរវាងប្រទេសទាំងពីរ។

អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានប្តេជ្ញារក្សានិងជំរុញសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍។ ភាគីទាំងពីរអំពាវនាវឱ្យគ្រប់ភាគីអត់ធ្មត់ មិនគំរាមកំហែង ឬ ប្រើប្រាស់កម្លាំងយោធា និងគោរពយ៉ាងពេញលេញនូវដំណើរការការទូតនិងផ្លូវច្បាប់, ដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។

នៅចុងបញ្ចប់ លោកប្រធានរដ្ឋ Vo Van Thuong និងលោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការ​ណ៍​​រួម៕

កាសែត​កងទ័ព​ប្រជាជន​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Renato Costa អគ្គនាយកក្រុមហ៊ុន Friboi ចំណុះសម្ព័ន្ធក្រុមហ៊ុន JBS S.A Brazil គ្រុប។ JBS S.A. ប្រេស៊ីលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣។

Top