• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam អញ្ជើញមកអុជធូបនៅវិហារលោកប្រធានហូជីមិញ នៅខេត្ត Tra Vinh

នាព្រឹកថ្ងៃទី៦ ខែកក្កដា បន្តដំណើរបំពេញទស្សនកិច្ចការងារនៅតំបន់ដីសណ្ដ ទន្លេ Cuu Long ប្រធានរដ្ឋវៀតណាមលោក To Lam និងក្រុមការងារបានអញ្ជើញ មកអុជធូបនៅវិហារលោកប្រធានហូជីមិញ ក្នុងឃុំ Long Duc ទីក្រុង Tra Vinh ខេត្ត Tra Vinh។
លោកប្រធានរដ្ឋ To Lam ស្តាប់ការឧទ្ទេសនាមអំពីប្រវត្តិនៃវិហារលោកប្រធានហូជីមិញ។ (រូបថត៖ VOV)

 
លោកប្រធានរដ្ឋនិងក្រុមការងារ បានអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដែលជាអគ្គមគ្គុទេសដ៏មហិមាររបស់បក្ស និង ប្រជាជនវៀតណាម។ លោកប្រធានរដ្ឋ To Lam បានសរសេរក្នុងក្រាំងមាសអនុស្សា វរីយ៍ថា៖ “វិហារលោកប្រធានហូជីមិញនៅខេត្ត Tra Vinh មិនត្រឹមតែបង្ហាញពីមនោ សញ្ចេតនាដ៏ពិសិដ្ឋ និងដួងចិត្តដ៏ស្មោះស្ម័គ្ររបស់ប្រជាជនតំបន់ណាមបូនិយាយរួម និងប្រជាជន Tra Vinh និយាយដោយឡែកចំពោះអគ្គមគ្គុទេសជាទីគោរពរបស់ ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃកម្លាំងមហាសាមគ្គីភាព ការតស៊ូវីរភាព និងអង់អាចក្លាហានរបស់កងទ័ព និងប្រជាជនវៀតណាមទៀតផង”។ លោកប្រធានរដ្ឋ មានបំណងថា បក្សភាគ អាជ្ញាធរ  និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Tra Vinh នឹងបន្ត អនុវត្តន៍ឲ្យកាន់តែល្អថែមទៀតនូវការងារអភិរក្ស និងលើកកំពស់តម្លៃនៃតំបន់កេរ្តិ៍ ដំណែល ដើម្បីឲ្យកន្លែងនេះជា “អាសយដ្ឋានក្រហម” ជារៀងរហូតសម្រាប់ការអប់រំ ប្រពៃណីបដិវត្តន៍ បង្ហាញពីគុណតម្លៃដ៏ខ្ពង់ខ្ពស់ដែលលោកប្រធានហូជីមិញ បន្សល់ទុកមកជូនកូនចៅជំនាន់ក្រោយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា គម្រោងផ្លូវដែកល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង និងគម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនមានសារៈសំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។

Top