• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Binh Dinh

អនុវត្តន៍កម្មវិធីការងារនៅតាមខេត្តភូមិភាគកណ្តាល នាព្រឹកថ្ងៃទី ១៥ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី ដឹកនាំជំនួប ធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខេត្ត Binh Dinh។

 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ nhandan.vn)

លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះខេត្ត Binh Dinh ដែលមានការអភិវឌ្ឍ ដ៏ខ្លាំងក្លា គួរអោយចាប់អារម្មណ៍ លើហេដ្ឋារចនាសម្ព័ន្ធក្នុងអាណត្តិកន្លងមក  បង្កើត ឡើងកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ក៏ដូចជាការ រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ខេត្ត Binh Dinh នៅតែមានសក្ដានុពលដ៏ធំណាស់ ដើម្បីអភិវឌ្ឍន៍ក្លាយជាប៉ូល កំណើនថ្មីនៃតំបន់ភាគកណ្ដាលនិងប្រទេសទាំងមូលក្នុងពេលឆាប់ៗនេះ។

លោកប្រធានរដ្ឋមានប្រសាសន៍ថា នាពេលខាងមុខ ខេត្តត្រូវមានជំហានលោត ផ្លោះបន្ថែមទៀត ទាក់ទាញយ៉ាងខ្លាំងក្លាថែមទៀតនូវប្រភពធនធានសម្រាប់ការអភិវឌ្ឍ ក៏ដូចជាធានាការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឲ្យ Binh Dinh អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃនិងផលិត ដោយភ្ជាប់ជា មួយនឹងប្រៀបខ្លាំងនៃមូលដ្ឋាន; ទន្ទឹមនឹងនោះ គឺការអភិវឌ្ឍសេវាភស្តុភារកម្មកំពង់ផែ សមុទ្រ កសិកម្មបច្ចេកវិទ្យាខ្ពស់ ជាដើម។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ថា ការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តត្រូវដើរទន្ទឹមគ្នាជាមួយនឹងការថែទាំជីវភាពរស់នៅរបស់ ប្រជាជនឲ្យកាន់តែគ្រប់គ្រាន់និងសុភមង្គល៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top